**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ប្រទេសកាណាដា បញ្ជាឱ្យបិទអាជីវកម្មរបស់ TikTok នៅក្នុងប្រទេសរបស់ខ្លួន

បរទេស៖ ថ្មីៗនេះ ប្រទេសកាណាដាបានបញ្ជាឱ្យរំលាយប្រតិបត្តិការ TikTok នៅក្នុងប្រទេសកាណាដា ដោយលើកឡើងពីកង្វល់សន្តិសុខជាតិទាក់ទងនឹងក្រុមហ៊ុនមេរបស់ចិនគឺ ByteDance។ តែមិនបានន័យថា កាណាដាហាមឃាត់ប្រជាពលរដ្ឋមិនឱ្យប្រើកម្មវិធីកម្សាន្តនេះទេ ពោលគឺរដ្ឋាភិបាលនឹងនៅតែអនុញ្ញាតឱ្យចូលប្រើប្រាស់ធម្មតា បិទតែប្រតិបត្តិការអាជីវកម្មតែប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Francois-Philippe Champagne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាល កំពុងចាត់វិធានការដើម្បីដោះស្រាយហានិភ័យសន្តិសុខជាតិទាក់ទងនឹងប្រតិបត្តិការរបស់ Bytedance នៅក្នុងប្រទេសកាណដា តាមរយៈការបិទក្រុមហ៊ុន TikTok Technology Canada Inc»។

លោកបានកត់សម្គាល់ថា ការសម្រេចចិត្តនេះគឺផ្អែកលើភស្តុតាងដែលប្រមូលបានក្នុងអំឡុងពេលត្រួតពិនិត្យ និងអនុសាសន៍ពីភ្នាក់ងារសន្តិសុខ និងចារកម្មរបស់ប្រទេសកាណាដា។

នៅក្រោមច្បាប់របស់ប្រទេសកាណាដា ជាពិសេសច្បាប់ស្តីពីការវិនិយោគកាណាដា (ICA) រដ្ឋាភិបាលមានសិទ្ធិអំណាចក្នុងការវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសន្តិសុខជាតិដែលបង្កឡើងដោយការវិនិយោគបរទេស ដូចជា TikTok ជាដើម។ ប៉ុន្តែ រដ្ឋាភិបាលមិនអាចបង្ហាញព័ត៌មានលម្អិតអំពីករណីនេះបានទេ ខណៈច្បាប់នេះបានរារាំងមិនឱ្យបង្ហាញព័ត៌មានលម្អិត។

គួរជម្រាបថា TikTok គ្រោងនឹងជំទាស់នឹងដីការនៅតុលាការក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យ TikTok បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការបិទការិយាល័យរបស់ TikTok នៅកាណាដា និងប៉ះពាល់ដល់ការងារក្នុងស្រុករាប់រយ ហើយវាមិនមែនជាមធ្យោបាយល្អសម្រាប់នរណាម្នាក់នោះទេ ហើយបានអះអាងថា ខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ»៕

អត្ថបទដែលជាប់ទាក់ទង