**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តម ហែម វណ្ណឌី អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 QMS ដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ ឯកឧត្តម ហែម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ជូនដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត-សិស្សនៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ ១,៥០០នាក់។

ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលនូវការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិទាំងកម្រិតជាតិ និងអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១២ មកម្លេះ ក្នុងនោះ កម្រិតជាតិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដោយវិទ្យាស្ថានស្តង់ដាកម្ពុជា (ISC) និងកម្រិតអន្តរជាតិ ពីស្ថាប័នអន្តរជាតិ ACM (UKAS Management System) នៃចក្រភពអង់គ្លេស។ ហើយនេះជាលើកទី៣ ដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបានវិញ្ញាបនបត្រ ISO សារជាថ្មីពីវិទ្យាស្ថានស្តង់ដាកម្ពុជា និងស្ថាប័នអន្តរជាតិ AXE-ISO (European Accrediation) ពីសហភាពអឺរ៉ុប។

លើសពីនេះ សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 (Quality Management System) ចំនួន ២ គឺស្ថាប័នជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងអន្តរជាតិពីស្ថាប័ន ACMCERT Indochina Group (ACM, UK) ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO នេះ តាមរយៈការគ្រប់គ្រងធនធានមនុស្ស ធនធានសិក្សា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អគារសិក្សាផ្ទាល់ខ្លួន ជាពិសេសការផ្តល់សេវាអប់រំដ៏ល្អសម្រាប់អ្នកសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល (ថ្នាក់បំប៉នចិត្ត-គរុកោសល្យ ថ្នាក់បំប៉នភាសាអង់គ្លេស កុំព្យូទ័រ បង្រៀនភាសាអង់គ្លេស បង្រៀនភាសាចិន កម្មវិធីអភិវឌ្ឍបញ្ញា IMA និងកម្មវិធីសិក្សាផ្សេងៗទៀត)។

ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរ ប៊ែលធី គ្រុប​ ជាពិសេស សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី​ អន្តរជាតិ ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងរៀបចំកម្មវិធីសិក្សាដែលមានលក្ខណៈស្តង់ដារ រហូតទទួលបាននូវការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO ពីស្ថាប័នជាតិ​ និងអន្តរជាតិ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឡើងអំពីតម្លៃនៃសន្តិភាព និងអរគុណសន្ដិភាពដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនរស់នៅដោយសេចក្តីសុខក្សេមក្សាន្ត តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់ សម្តេច-អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ​ដែលជាមូលដ្ឋានគ្រឹះនៃឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពពេញលេញនៅកម្ពុជា។

ទន្ទឹមគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន
-ការអភិវឌ្ឍមូលធនមនុស្ស
-ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង
-ការអភិវឌ្ឍវិស័យឯកជននិងការងារ
-ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្សជាអាទិភាពទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសធ្វើជាសាក្សីក្នុងការប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ពីស្ថាប័នអន្តរជាតិ AXE-ISO (European Accrediation) នៃសហភាពអឺរ៉ុប និងវិទ្យាស្ថានស្តង់ដាកម្ពុជា ជូនសាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង