**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។

ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនូវការលាបពណ៌ពីមជ្ឈដ្ឋាននានា ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់វិស័យផ្សេងៗ ពិសេសការវិនិយោគ និងទេសចរណ៍។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងទៀតថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុត ព្រោះបើប្រទេសមួយរងនូវការផ្សព្វផ្សាយមិនល្អហើយនោះ ច្បាស់ណាស់នឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទាំងអស់ ពិសេសអ្នកវិនិយោគ និងទេសចរណ៍ជាដើម។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងករណីទទួលបានពាក្យបណ្ដឹង ឬប្រភពព័ត៌មានណាមួយសង្ស័យពាក់ព័ន្ធបទល្មើស ត្រូវតែបើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ពិសេសបទល្មើសធ្វើទារុណកម្ម ឬការចាប់បង្ខាំងផ្សេងៗ។ លោកបន្ដថា បទល្មើសនេះជាចំណុចរសើប ដូច្នេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលផ្ដល់កិច្ចសហការល្អកន្លងមក ដើម្បីរួមគ្នាឈានទៅការបង្ក្រាបបទល្មើសទាំងអស់នោះបានជោគជ័យ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានឲ្យដឹងថា ការប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ធ្វើឡើងក្នុងគោលបំណង រួមមាន៖
*ទី១៖ ប្រកាសអំពីឆន្ទៈដ៏មុះមុតរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រោយទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់បំផុតលើការងារសន្ដិសុខ
*ទី២៖ ការប្រមូលផ្ដុំកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុបដើម្បីរួមគ្នាជម្នះទៅលើការបោសសម្អាតបទល្មើសគ្រប់ប្រភេទ ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងជនបរទេសទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា
*ទី៣៖ ស្ដារកិត្តិយស និងកិត្យានុភាពរបស់កម្ពុជាឡើងវិញ ដោយសារការចុះផ្សាយបំផុសបំផុល និងបំពុលព័ត៌មានបង្ខូចកេរ្ដិ៍ឈ្មោះកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង