**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លទ្ធផលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារអាស៊ីលើកទី៤ នៅសាធារណរដ្ឋសិង្ហបុរីរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច

ភ្នំពេញ៖ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និងសន្និសីទគ្រួសារ អាស៊ីលើកទី៤ ឆ្នាំ២០២៤ ក្រោមប្រធានបទ “គ្រួសារអាស៊ីដែលមានភាពរឹងមាំ និងភាពធន់៖ បញ្ហាប្រឈម និងកាលានុវត្តភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាធារណរដ្ឋសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរនោះ ឯកឧត្តមបានបំពេញការងារដូចខាងក្រោម៖

(១) សម្រាប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី បានអញ្ជើញថ្លែងសុន្ទរកថា ដោយបានលើកឡើងពីការដឹកនាំប្រទេសប្រកប ដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានបន្តការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធគាំពារសង្គម និងបានរំលេចអំពី កម្មវិធីជាតិជំនួយសង្គម ដែលកម្ពុជាបាន និងកំពុងអនុវត្តចាប់តាំងពីឆ្នាំ២០១៩ ដើម្បីជួយគាំទ្រ ដល់ក្រុមគ្រួសាររងគ្រោះ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ និងបណ្ណសម្គាល់គ្រួសារ ងាយរងហានិភ័យ តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងក្រោមក្របខណ្ឌ កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដែលការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវ គុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ ការលើកស្ទួយកម្រិតជីវភាពរស់នៅ និងការធានាសុខុមាលភាពរបស់ប្រជាជនគ្រប់រូប។

(២) សម្រាប់សន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានដឹក នាំប្រតិភូចូលរួមក្នុងសន្និសីទនេះ ដែលជាវេទិកាថ្នាក់តំបន់ ដើម្បីពង្រឹងការអនុវត្តការស្រាវជ្រាវ គោលនយោបាយទាក់ទងនឹងការពង្រឹងគ្រួសារអាស៊ី តាមរយៈការស្វែងរកវិធានគន្លឹះ និងការ ស្រាវជ្រាវពីគ្រួសារដែលមានភាពធន់ វិធីសាស្ត្រផ្តោតលើគុណតម្លៃគ្រួសារចំពោះបញ្ហាសង្គម និងការបង្កើតបណ្តាញសម្រាប់អ្នកអនុវត្តទាំងអស់ក្នុងតំបន់អាស៊ីទាំងមូល។

ក្រៅពីការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីអាស៊ានស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម និង សន្និសីទគ្រួសារអាស៊ីលើកទី៤ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រីក៏មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Masagos Zulkifli រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គម  និងគ្រួសារ នៃសាធារណរដ្ឋសិង្ហបុរី ដើម្បី ពិភាក្សាលើគំនិតផ្តួចផ្តើម ស្តីពីកិច្ចសហការប្រតិបត្តិការលើការពង្រឹងកិច្ចការគ្រួសាររវាងក្រសួងទាំងពីរ។

ជំនួបដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់ Michael Gorge នៃរាជវង្សអង់គ្លេស និង លោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការ Care for Children ដោយក្នុងជំនួបកិច្ចពិភាក្សានោះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ និង លោកនាយកប្រតិបត្តិអង្គការ ដែលបានសហការក្នុងការបំពេញបេសកកម្មរបស់ខ្លួន តាមរយៈ ការអនុវត្តគម្រោងថែទាំកុមារនៅកម្ពុជា ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង