**ប្រធានាធិបតី​អាល្លឺម៉ង់ ​ត្រៀម​អនុម័ត​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់**លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសបដិសេធ និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់ក្រុមឧទ្ទាម VOD Khmers**អ៊ីស្រាអែល​បន្ត​វាយឆ្មក់​នៅ​ជាយក្រុង​បេរូត ខណៈលីបង់​អំពាវនាវ​ឱ្យ​ការពារ​បេតិកភណ្ឌ​វប្បធម៌**រដ្ឋមន្ត្រីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន**ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាច្រកទ្វារដ៏សំខាន់មួយក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងកម្ពុជា-ថៃ**អ.ដ.ក. ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ**ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មីអគារអង្គភាពចំណុះក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និងការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ក្រសួងយុត្តិធម៌ បង្កើតហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២រៀល សម្រាប់ថ្ងៃទី៨ វិច្ឆិកានេះ**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin**អេស្ប៉ាញ បញ្ចេញកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញនូវតំបន់រងគ្រោះដោយទឹកជំនន់**ពន្ធគយដ៏ធំរបស់អាមេរិក លើប្រទេសចិនអាចនឹងមានផលប៉ះពាល់ លើប្រទេសអូស្ត្រាលី**បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!**ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ**ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ**ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន**នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន

ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ

គូឡាឡាំពួ៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលកាលថ្ងៃពុធសប្តាហ៍នេះស្របតាមការរំពឹងទុករបស់ទីផ្សារក្នុងគ្រាដែលមានចក្ខុវិស័យកំណើនសេដ្ឋកិច្ចវិជ្ជមាន និងមានស្ថិរភាពអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០២៤ ធនាគារ Negara Malaysia (BNM) ដែលជាធនាគារកណ្តាលម៉ាឡេស៊ីបានរក្សាអត្រាការប្រាក់គោលនយោបាយសម្រាប់កម្ចីរយៈពេញមួយយប់របស់ខ្លួននៅអត្រា ៣ភាគរយដដែល ដែលអត្រានេះរក្សានៅកម្រិតនេះតាំងពីខែឧសភា ឆ្នាំ២០២៣មក។ សេដ្ឋវិទូក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters រំពឹងថា ធនាគារកណ្តាលម៉ាឡេស៊ីនឹងរក្សាអត្រាការប្រាក់នេះនៅដដែលរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៦។

ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថា សូចនាករចុងក្រោយបំផុតចង្អុលបង្ហាញឆ្ពោះទៅរកភាពរឹងមាំប្រកបដោយនិរន្តរភាពនៅក្នុងសកម្មភាពសេដ្ឋកិច្ចដែលជំរុញដោយការចំណាយក្នុងស្រុកដែលមានភាពធន់ និងសកម្មភាពនាំចេញខ្ពស់ជាងមុន។ ធនាគារកណ្តាលបានឱ្យដឹងទៀតថា អតិផរណារួមនិងអតិផរណាស្នូលនៅតែមានកម្រិតទាបដែលជាមធ្យមមានអត្រា ១,៨ភាគរយរហូតមកដល់ពេលនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយធនាគារកណ្តាលម៉ាឡស៊ីថា៖ «ចូលដល់ឆ្នាំ២០២៥ អតិផរណាត្រូវបានរំពឹងថានឹងនៅតែអាចគ្រប់គ្រងបានក្នុងគ្រាដែលមានភាពស្រាលនៃស្ថានភាពចំណាយសកល និងអវត្តមានសម្ពាធតម្រូវការក្នុងស្រុកខ្លាំង»។ ទោះជាយ៉ាងណា ធនាគារបានព្រមានថា ចក្ខុវិស័យអតិផរណានៅតែស្ថិតក្រោមឥទ្ធិពលនៃគោលនយោបាយរបស់រដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង