**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ

ភ្នំពេញ៖ ក្នុងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សិប្បកម្មផលិតជីសរីរាង្គធម្មជាតិ«សុវណ្ណភូមិ» ដែលបានកែច្នៃចេញពីសំរាមដែលមូលបានពី ទីប្រជុំជននៅក្រុងពោធិសាត់ និងតាមសហគមន៍នៅជុំវិញទីលាន។ ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ដែលទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ ចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោក ស៊ី ឡែន ម្ចាស់សិប្បកម្មបានឱ្យដឹងថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០ តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។

លោក ស៊ីឡែន បានអះអាងថា ផលិតផលរបស់សិប្បកម្មរបស់លោក ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម ឲ្យមានជីជាតិល្អ ជួយឱ្យមានបាក់តេរីកកើតឡើងវិញច្រើន និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ឯកឧត្តមបានថ្លែងថា ដោយមើលឃើញអំពីបរិមាណសំរាម និងសំណល់ប្លាស្ទិក មានការកើនឡើងជាបន្ដបន្ទាប់នោះ ក្រសួងបរិស្ថានបានជំរុញលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងផ្នែកឯកជន ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលបានជោគជ័យព្រោះមានអ្នកចូលរួមច្រើនជាងពាក់កណ្តាលប្រទេស បន្ទាប់មក យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលកំពុមានអ្នកចូលរួមយ៉ាងផុសផុលទូទាំងប្រទេស ចេញរើសសំរាម ទុកដាក់សំណល់តាមកន្លែងបានត្រឹមត្រូវ ចូលរួមសំអាតផ្ទះ សាលារៀន វត្តអារាមទីសាធារណៈនានា ជាពិសេសតាមដងផ្លូវនានា។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្ថែមថាការកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ធ្វើជារបស់ប្រើប្រាស់ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដោយនិរន្តរភាពឆ្ពោះទៅអនាគតបៃតងរបស់កម្ពុជា ជាពិសេស ការបណ្តុះផ្នត់គំនិតស្អាត ដោយជំរុញឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ចេះកែច្នៃសំរាម និងកាកសំណល់ ដែលបានប្រើរួចហើយ យកមកប្រើប្រាស់ឡើងវិញ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តមបានថ្លែងថានៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺននតោនក្នុងមួយថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញសំរាម ដែលបង្កើតឡើងមានប្រមាណចន្លោះពី ចំនួន៣០០០ តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ២០% និងល់ពីនេះគឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។ «ការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ព្រមទាំងបានជួយចូលរួមចំណែកលើកកម្ពស់សុខភាព និងផ្តល់ការងារបៃតងចំពោះប្រជាពលរដ្ឋ ហើយយើងទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមលើកកម្ពស់គាំទ្រពាណិជ្ជកម្មទំនិញ និងសេវាកម្មបរិស្ថាន និងការលើកស្ទួយអាជីវកម្មបៃតង។

សូមបញ្ជាក់ថា ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ បានទទួលសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋសរុប ជាង ៧ម៉ឺននាក់ និងបានប្រមូលទុកដាក់សំរាម សំណល់រឹង បានពី ២៨ ទៅ ៣០ តោនក្នុងមួយថ្ងៃ ទៅទីលាន។ មកដល់ថ្ងៃនេះ សំរាមសំណល់រឹង ប្រមូល និងដឹកជញ្ជូនបានចំនួនជាង ៥,៥០០ តោន ក្នុងនោះសំរាមដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និងលក់ជាអេតចាយបានចំនួន ៨៨ តោន៕

អត្ថបទដែលជាប់ទាក់ទង