**លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសបដិសេធ និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់ក្រុមឧទ្ទាម VOD Khmers**អ៊ីស្រាអែល​បន្ត​វាយឆ្មក់​នៅ​ជាយក្រុង​បេរូត ខណៈលីបង់​អំពាវនាវ​ឱ្យ​ការពារ​បេតិកភណ្ឌ​វប្បធម៌**រដ្ឋមន្ត្រីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន**ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាច្រកទ្វារដ៏សំខាន់មួយក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងកម្ពុជា-ថៃ**អ.ដ.ក. ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ**ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មីអគារអង្គភាពចំណុះក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និងការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ក្រសួងយុត្តិធម៌ បង្កើតហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២រៀល សម្រាប់ថ្ងៃទី៨ វិច្ឆិកានេះ**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin**អេស្ប៉ាញ បញ្ចេញកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញនូវតំបន់រងគ្រោះដោយទឹកជំនន់**ពន្ធគយដ៏ធំរបស់អាមេរិក លើប្រទេសចិនអាចនឹងមានផលប៉ះពាល់ លើប្រទេសអូស្ត្រាលី**បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!**ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ**ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ**ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន**នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន**សម្ដេចធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧

បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!

ភ្នំពេញ៖ យោងតាម សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពកម្មសិទ្ធិលំនៅឋានបានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈបានឱ្យដឹងថា បុគ្គលដែលត្រូវចុះបញ្ជីគ្រួសារនិងផ្តល់សៀវភៅគ្រួសារ គឺជាគ្រួសារដែលមានសមាជិកជាសញ្ជាតិខ្មែរនិងកំពុងរស់នៅអចិន្ត្រៃយ៍លើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេសត្រូវបានចុះឈ្មោះជាមួយឪពុក ឬម្តាយដែលកំពុងស្នាក់អន្ត្រៃយ៍លើទឹកដីកម្ពុជា ខណៈជនបរទេសគ្មានសិទ្ធិចុះបញ្ជីគ្រួសារនិងប្រើប្រាស់សៀវភៅគ្រួសារឡើយ។

ជានីតិវីធី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទតាមការស្នើសុំរបស់មេគ្រួសារដោយ មានភ្ជាប់ជាមួយនូវឯកសារដាក់ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យនិងសម្រេច បន្ទាប់ពីចម្លងទិន្នន័យចូល ក្នុងបញ្ជីគ្រួសារនិងសៀវភៅគ្រួសារបានត្រឹមត្រូវតាមខ្លឹមសារនៃទម្រង់នីមួយៗ ដោយមិនអនុញ្ញាតឱ្យសរសេរ អក្សរកាត់ឬប្រើប្រាស់សញ្ញាអ្វីឡើយ និងមេគ្រួសារត្រូវផ្តិតមេដៃលើបញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីគ្រួសារ ព្រមទាំងបញ្ជូនសៀវភៅគ្រួសារនោះទៅសុំការសម្រេចពីអធិការ នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខា និងបោះត្រាលើសៀវភៅគ្រួសារ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវចុះលេខរៀងតាមលំដាប់ ដើម្បីសម្គាល់លើសៀវភៅគ្រួសារដែលមានកំណត់ចំនួន៦ខ្ទង់ (ចាប់ពីលេខ០០០ ០០១ទៅ) រួចបញ្ជូនត្រឡប់មកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ។ ការផ្តល់សៀវភៅគ្រួសារជូនប្រជាពលរដ្ឋត្រូវធ្វើឱ្យបានឆាប់បំផុត ដោយមិនឱ្យលើសរយៈពេល១៥ (ដប់ប្រាំ) ថ្ងៃ (ករណីមានឯកសារភ្ជាប់គ្រប់គ្រាន់និងត្រឹមត្រូវ)។

ចំណែកពលរដ្ឋអ្នកស្នើសុំសៀវភៅគ្រួសារវិញ គឺសហព័ទ្ធ (ប្តីឬប្រពន្ធ) នៃគ្រួសារណាមួយ ត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្តល់សៀវភៅគ្រួសារនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារណាមួយ ដូចជា ពលរដ្ឋខ្មែរត្រូវមានសៀវភៅស្នាក់នៅ និងសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍) ចំណែកបើកូនសុំ ត្រូវមានសាលក្រមតុលាការ ខណៈ បើជាជនបរទេសដែលចូលសញ្ជាតិខ្មែរ ត្រូវមានច្បាប់ចម្លងព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ។

ជាការកត់សម្គាល់ ដូចការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដែរ ការធ្វើសៀវភៅគ្រួសារ មិនអស់ប្រាក់នោះទេ។ លោកបណ្ឌិត ទូច សុឃៈ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកទឹកចិត្តមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ បន្តខិតខំបំពេញភារកិច្ចផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានប្រកបដោយក្រមសីលធម៌ និងត្រឹមត្រូវតាមគោលការណ៍ ដើម្បីទទួលបាននូវការគោរពស្រលាញ់ ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវមានស្មារតីទុកដាក់ និងរៀបចំឯកសារភ្ជាប់ជូនមន្រ្តីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការបំពេញការងាររបស់មន្រ្តីកាន់តែមានភាពងាយស្រួល និងលឿនរហ័ស៕

អត្ថបទដែលជាប់ទាក់ទង