**ប្រធានាធិបតី​អាល្លឺម៉ង់ ​ត្រៀម​អនុម័ត​ការ​បោះ​ឆ្នោត​មុន​ពេល​កំណត់**លោកជំទាវ ញ៉ែប សុភាព ដឹកនាំគណៈប្រតិភូក្រសួងសង្គមកិច្ច ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការបញ្ចប់អំពេីហិង្សាលេីកុមារ**វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសបដិសេធ និងច្រានចោលចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់ក្រុមឧទ្ទាម VOD Khmers**អ៊ីស្រាអែល​បន្ត​វាយឆ្មក់​នៅ​ជាយក្រុង​បេរូត ខណៈលីបង់​អំពាវនាវ​ឱ្យ​ការពារ​បេតិកភណ្ឌ​វប្បធម៌**រដ្ឋមន្ត្រីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយ ប្រតិភូសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន**ច្រកទ្វារអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាច្រកទ្វារដ៏សំខាន់មួយក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងកម្ពុជា-ថៃ**អ.ដ.ក. ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពត អំពីលទ្ធភាព នៃការចុះអនុស្សរណ:នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ**ក្រសួងអប់រំ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធផ្ដល់សារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញស្តីពីទីតាំងសាងសង់ថ្មីអគារអង្គភាពចំណុះក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកពិព័រណ៍ផ្សារភ្ជាប់ឱកាសការងារ និងការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង**ក្រសួងយុត្តិធម៌ បង្កើតហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារអាមេរិក ស្មើ៤,០៦២រៀល សម្រាប់ថ្ងៃទី៨ វិច្ឆិកានេះ**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin**អេស្ប៉ាញ បញ្ចេញកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ដើម្បីកសាងឡើងវិញនូវតំបន់រងគ្រោះដោយទឹកជំនន់**ពន្ធគយដ៏ធំរបស់អាមេរិក លើប្រទេសចិនអាចនឹងមានផលប៉ះពាល់ លើប្រទេសអូស្ត្រាលី**បើយើងមានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន!**ឯកឧត្តម ខ្វៃ អាទិត្យា៖ ការធ្វើពាណិជ្ជកម្ម និងវិនិយោគកាន់តែបៃតង មានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ**ធនាគារកណ្តាលម៉ាឡេស៊ី រក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែល ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយ**ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បំផ្លាញផ្ទះសម្បែងជាច្រើន និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីលំនៅដ្ឋាន**នាយករដ្ឋមន្ត្រីថៃ ជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅប្រទេសចិន

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នឹងចរចាដោយផ្ទាល់ ជាមួយនឹងលោក Putin

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកមិនទាន់ បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឡើយទេ ប៉ុន្តែអ្នកទាំងពីរទំនងជានឹងនិយាយ នៅពេលខាងមុខឆាប់ៗនេះខណៈដែល លោក Putin បាន​និយាយ​មុន​នេះ​ថា លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​និយាយ​ជាមួយ​លោក Trumpដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ NBC News កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកបាននិយាយជាមួយ មេដឹកនាំពិភពលោក ចំនួន៧០នាក់ចាប់ តាំងពីជ័យជម្នះការបោះឆ្នោតរបស់គាត់ ប៉ុន្តែលោក Putin មិនស្ថិតក្នុង ចំណោមពួកគេទេ ហើយទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ថែម​ថា ខ្ញុំ​គិត​ថា​យើង​នឹង​និយាយក្នុងពេលឆាប់បំផុតខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំ នៃក្លឹបពិភាក្សាអន្តរជាតិ Valdai នៅទីក្រុង Sochi ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ប្រហែលមួយម៉ោង មុននេះ លោក Putin បានអបអរសាទរ ចំពោះជ័យជម្នះរបស់លោក Trump ហើយបាននិយាយថា លោកបើកចំហ សម្រាប់ការហៅទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតដោយក្នុងនោះ លោក Putin ក៏បាន​បន្ថែមដែរ​ថា​នឹង​មិនស្ថិត​នៅលើ​ខ្ញុំ​ដើម្បី​ហៅ​ទូរស័ព្ទជាមួយគាត់​ដោយ​ខ្លួន​ឯង​នោះ​ទេ។

គួរឲ្យដឹងដែរថាពេញមួយយុទ្ធនាការ របស់គាត់ លោក Trump បានសន្យាថានឹងបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែនយ៉ាង ឆាប់រហ័ស ប្រសិនបើជាប់ឆ្នោត ហើយបាននិយាយថា លោកនឹងពិភាក្សា ជាមួយទាំងលោក Putin និងមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ដើម្បីសម្រេចបាននូវគោលដៅនេះ។

លោក Trump បានផ្តល់ព័ត៌មានលម្អិតបន្ថែមមួយចំនួន ហើយទីក្រុងមូស្គូបានឆ្លើយតបយ៉ាងប្រយ័ត្នប្រយែង ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីខែមុនថា លោកមិន គិតថាមានដាវវេទមន្ត ដែលអាចបញ្ឈប់ការ ប្រយុទ្ធគ្នាត្រឹមពេល វេលាមួយយប់នោះទេ៕

អត្ថបទដែលជាប់ទាក់ទង