ក្រសួងយុត្តិធម៌ បង្កើតហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ដើម្បីបំភ្លឺឆ្លើយតបព័ត៌មានទាក់ទងវិស័យយុត្តិធម៌
ភ្នំពេញ៖ គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ
បានប្រកាសជូនសាធារណជន អោយបានដឹងថា គណៈបញ្ជាការបានដាក់ឱ្យដំណើរការនូវទំព័រ ហ្វេសប៊ុកផ្លូវការថ្មីមួយ ដែលមានឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» ។
យោងតាមក្រសួងយុត្តិធម៌ នាថ្ងៃទី៧ ខែតុលា បានឲ្យដឹងថា ទំព័រហ្វេសប៊ុកឈ្មោះ «ប្រតិកម្មរហ័សរឿងយុត្តិធម៌» នេះគឺ
ដើម្បីផ្តល់ព័ត៌មានទាន់ហេតុការណ៍ ឆ្លើយតបចំពោះការផ្សព្វផ្សាយរបស់ បណ្តាញសារព័ត៌មាន ក៏ដូចជាការលើកឡើងរបស់សាធារណជន ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ក្នុងគោលដៅរួមចំណែកក្នុងការផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត៕