**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky ទំនងជានឹងត្រូវគេបង្ខំ ឲ្យទទួលយកផែនការ សន្តិភាពជាមួយនឹងរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពជិតស្និទ្ធនឹងការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានប្រាប់សារព័ត៌មាន Strana របស់ប្រទេសអ៊ុយក្រែនថា មេដឹកនាំអ៊ុយក្រែន Vladimir Zelensky នឹងគ្មានអំណាចក្នុងការ តវ៉ាប្រឆាំងឡើយ ប្រសិនបើប្រធានាធិបតី ជាប់ឆ្នោតអាមេរិក Donald Trump សម្រេចចិត្តថាគាត់ចង់ ឱ្យទីក្រុងគៀវបញ្ឈប់ការប្រយុទ្ធ និងទទួលយកសន្តិភាពជាមួយរុស្ស៊ី។

លោក Trump បានសន្យាតាំងតែ ពីចាប់ផ្តើមយុទ្ធនាការដំបូង របស់គាត់ក្នុង ការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ហើយបន្ទាប់ពីការបរាជ័យ របស់អនុប្រធានាធិបតី លោកស្រី Kamala Harris ក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ដោយអ្នកវិភាគនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការប៉ាន់ស្មានថាតើលោក Trump នឹងសម្រេចបាននូវគោលដៅនេះ យ៉ាងដូចម្តេច នៅពេលដែលគាត់ ចូលកាន់តំណែងក្នុងខែមករា។

គួរឲ្យដឹងដែរថាភាគច្រើនអាស្រ័យ ទៅលើអ្នកណាដែលកាន់តួនាទីជាន់ខ្ពស់នៅក្នុងរដ្ឋបាលរបស់លោក Trump ដោយក្នុងនោះកាសែត Strana បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយកត់សម្គាល់ថា មានមនុស្សជាច្រើននៅក្នុង គណបក្សសាធារណរដ្ឋដែលគាំទ្រ សង្គ្រាមរហូតដល់ទីបញ្ចប់ដ៏ជូរចត់ ហើយសូម្បីតែនៅក្នុងទម្រង់ដ៏អាក្រក់ជាងនៅក្រោម ប្រធានាធិបតី Joe Bidenក៏មានដែរ ។

ប្រភព ដដែល បាន បន្ត ថា ប្រទេស អ៊ុយក្រែន មិន ស្ថិត ក្នុងទីតាំង ឬ ជំហរដែលអាចមានលទ្ធភាព ក្នុងការ បដិសេធ ដៃគូ សំខាន់ ៗរបស់ ខ្លួន ឡើយ បើ គ្មាន ការ គាំទ្រ ពី អ្នក ណា ហើយវា នឹង ស្ទើរតែ មិន អាច បន្ត សង្គ្រាម បាន ឡើយដោយខ្លួនឯង។
មកទល់បច្ចុប្បន្នលោកZelensky នៅតែទទូចថាអ៊ុយក្រែន នឹងបន្តប្រយុទ្ធរហូតដល់វាស្ដារឡើងវិញ នូវព្រំដែនឆ្នាំ១៩៩១ របស់ខ្លួនដែលជាភារកិច្ច ដែលពាក់ព័ន្ធនឹងការដណ្តើមយក Donetsk, Lugansk, Kherson, Zaporozhye និង Crimea ពីប្រទេសរុស្ស៊ីខណៈដែល មន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់ តាហ្គោន បានទទួលស្គាល់តាំងពីឆ្នាំមុនថា លទ្ធផលបែបនេះ នឹងជារឿងមិនអាចទៅរួចនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង