**គណៈប្រតិភូរដ្ឋសភា អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧១ ទិវាឯករាជ្យជាតិ**អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការរៀបចំកម្មវិធី រត់ប្រណាំង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ**មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បំពាក់គ្រឿងសម្ភារបរិក្ខារយ៉ាងសម្បូរបែប ដល់កម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធ កម្មាភិបាលយុទ្ធជន យុទ្ធនារី ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ**កងពលតូចថ្មើរជើងលេខ១៤ បិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ១៤២ និងពង្រឹងវរសេនាតូចលេខ១៤១-១៤២-១៤៣-១៤៤ ឆ្នាំ២០២៤**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូ ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”**បេសកកម្ម ៣ថ្ងៃ លើទឹកដីចិន របស់សម្តេចធិបតី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងជាព្រឹត្តិកាណ៍ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាកាន់តែលេច មុខមាត់ខ្ពស់ត្រដែត លើឆាកអន្តរជាតិ**បញ្ជាការដ្ឋានយោធភូមិភាគទី៥ ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ**សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ**កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ**រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Hubei របស់លោក Xi Jinping បង្កប់អត្ថន័យជ្រាលជ្រៅយ៉ាងដូចម្ដេច**សប្តាហ៍សហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានដៃគូអាស៊ានឆ្នាំ២០២៤បានបើកធ្វើនៅភូមិភាគស្វយ័ត Guangxi**លោក Li Qiangនាយករដ្ឋមន្ត្រីចិនចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨**មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤**ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី**នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស**ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច**ប្រធានរដ្ឋសភា៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ប្រធានរដ្ឋសភា៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។

ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរនិងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយឋាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនានានៅលើសកលលោក។

សម្តេចប្រធានរដ្ឋសភា បានគូសបបញ្ជាក់ថាជាមន្រ្តីការទូតជាតំណាងឱ្យជាតិទំាងមូលនៅលើឆាកអន្តរជាតិនិងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។

សូមជម្រាបថា ឯកអគ្គរាជទូតទំាងបួនរូបដែលទើបទទួលបានការតែងតំាងហើយបានចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងឯកឧត្តម ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ដែលពោរពេញដោយសមត្ថភាពនិងបទពិសោធន៍លើការងារការទូតនេះ នឹងបំពេញបេសកកម្មជូនប្រជាពលរដ្ឋនិងប្រទេសជាតិ សម្រេចបាននូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជានិច្ច។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត ។ ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។

សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភានៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ការយោគយល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម។

ឯកឧត្តម កុយ គួង តំណាងឯកអគ្គរាជទំាងបួនរូប បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកផ្តល់ឱកាសជូនឯកឧត្តមលោកជំទាវ ឯកអគ្គរាជទូតទំាងអស់ បានចូលជម្រាបលានិងទទួលអនុសាសន៍ល្អៗជាច្រើន នៅមុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិនិងប្រជាពលរដ្ឋ។

ឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំបំពេញបេសកមម្មឱ្យទទួលបានជោគជ័យ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះនឹងខិតខំផ្សព្វផ្សាយពីការពិតនៅកម្ពុជាដល់អន្តរជាតិ ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ជាពិសេសផ្សារខ្ជាប់សុខទុក្ខជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា ដែលឯកឧត្តម លោកជំទាវ ត្រូវបំពេញបេសកកម្មការទូតឱ្យបានជិតសិ្នទ្ធនិងការទទួលខុសត្រូវខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង