ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបទីប្រឹក្សាការទូតរបស់អគ្គិសនីបារាំង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជា-បារាំង ក្នុងវិស័យថាមពល
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Erkki Maillard ទីប្រឹក្សាការទូតរបស់អគ្គិសនីបារាំង (Electricité de France_EDF) និងក្រុមប្រឹក្សាប្រតិបត្តិមួយចំនួនទៀតរបស់ EDF នៅទីស្នាក់ការកណ្ដាលនាក្រុងបារីស។
ក្នុងកិច្ចពិភាក្សានាឱកាសនេះ អង្គប្រជុំបានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងបារាំងអាចរៀបចំឡើងក្នុងក្របខណ្ឌវិស័យថាមពល។ ពិសេសជាងនេះ អគ្គិសនីបារាំងបានលើកឡើងអំពីចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យពាក់ព័ន្ធនឹងកាផ្គត់ផ្គង់ថាមពល និងថាមពលស្អាតនៅកម្ពុជា ដែលស្នើសុំឱ្យមានការណែនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអំពីបច្ចុប្បន្នភាពបរិយាកាសលើវិស័យនេះផងដែរ៕