**សម្ដេចធិបតី៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតរថយន្តចំនួន ៩ រោងចក្រ និងមានកូនខ្មែររាប់ពាន់នាក់កំពុងធ្វើការ**សម្តេចតេជោ អញ្ជើញបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥**សម្ដេចធិបតី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺទាក់ទាញអ្នកវិនិយោគថ្មី ហើយថែរក្សាអ្នកចាស់**អាជ្ញាធរខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងស្រុកមុខកំពូល អញ្ជើញមកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងអំណរគុណដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញភារកិច្ចដោយជោគជ័យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្ដេចធិបតី៖ នៅពេលឆាប់ៗខាងមុខ កម្ពុជានឹងនាំចេញរថយន្តដែលផលិតនៅកម្ពុជា ព្រមទាំងមានបិទស្លាក Made in Cambodia**សម្ដេចធិបតី៖ រយៈពេលត្រឹមជិត ៣ឆ្នាំខេត្តពោធិ៍សាត់ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់**សម្ដេចធិបតី៖ កត្តាសុខសន្ដិភាពរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាមានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ**ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**ទើបចប់ទស្សនកិច្ចផ្លូវរដ្ឋ ឥឡូវដល់ទស្សនកិច្ចផ្លូវការ ឈ្វេងយល់ពីពិធីការបន្តទៀត!**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សម្តេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) និងទិវាកំណើត កងយោធពលខេមរភូមិន្ទ ។

ពិធីនេះប្រារព្ធឡើងនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូល ពីសំណាក់ព្រះសង្ឃ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ទិវាបុណ្យ ឯករាជ្យជាតិ ៩-វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៧១ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នា ជាប្រជារាស្ត្រខ្មែរ តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។

ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយ ដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នា ឱ្យរួបរួមគ្នាវិញ បានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយមដែលជាស្នាព្រះហស្ថដ៏មានតម្លៃ ពុំឤចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរទាំងមូល ដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ តែងតែដង្ហែរតាមមាគ៌ាដ៏ថ្លៃថ្លានេះជារៀងរហូតមក ៕

អត្ថបទដែលជាប់ទាក់ទង