**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី

អង្គការសហប្រជាជាតិ កំពុងរៀបចំផែនការសម្រាប់ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក

អ.ស.ប៖ អង្គការសហប្រជាជាតិកំពុងរៀបចំផែនការសម្រាប់ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ខណៈការកាត់បន្ថយការផ្ដល់មូលនិធិ និងការចូលរួមរបស់សហរដ្ឋអាម៉េរិកជាមួយស្ថាប័នពិភពលោកទំនងជានឹងកើតមានក្នុងអាណត្តិប្រធានាធិបតីទី៤៧ របស់សេតវិមានកាច់ចង្កូតដោយលោក ត្រាំ។

អ្នកការទូតជាន់ខ្ពស់អាស៊ីម្នាក់បានទាំងក្ដីព្រួយបារម្ភថា នៅឯស្ថាប័នពិភពលោកមានសមាជិក១៩៣ប្រទេស ខណៈលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋបានឈ្នះការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។ ទន្ទឹមនឹងនេះក៏មានក្ដីសង្ឃឹមខ្លះដែរថា រដ្ឋបាលប្រតិបត្តិការមួយនឹងចូលរួមជាមួយអង្គការសហប្រជាជាតិលើផ្នែកខ្លះ។ ការផ្លាស់ប្ដូររបស់សហរដ្ឋអាម៉េរិកនៅអង្គការសហប្រជាជាតិ អាចនឹងបើកទ្វារសម្រាប់ប្រទេសចិន ខណៈបងធំលំដាប់ទីពីរលើពិភពលោកមួយនេះកំពុងកសាងឥទ្ធិពលរបស់ខ្លួននៅក្នុងផ្នែកការទូតពិភពលោក។

លោក ត្រាំ បានផ្តល់ភាពជាក់លាក់មួយចំនួនអំពីគោលនយោបាយការបរទេសនៅក្នុងអាណត្តិទីពីររបស់លោក ប៉ុន្តែអ្នកគាំទ្រអះអាងថា កម្លាំងនៃបុគ្គលិកលក្ខណៈរបស់លោក និងវិធីសាស្ដ្រសន្តិភាពរបស់លោក នឹងជួយសម្រួលដល់មេដឹកនាំបរទេសតាមឆន្ទៈរបស់លោក។ លោក ត្រាំ បានប្តេជ្ញាថានឹងដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន ហើយត្រូវបានគេរំពឹងថានឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់អ៊ីស្រាអែលនៅក្នុងជម្លោះជាមួយក្រុមហាម៉ាសនៅហ្កាហ្សា និងហេសបូឡាហ៍ភាគខាងត្បូងលីបង់។

ក្នុងចំណោមកង្វល់ធំៗនៅអង្គការសហប្រជាជាតិគឺថា តើសហរដ្ឋអាម៉េរិកនឹងសម្រេចចិត្តផ្តល់ប្រាក់តិចជាងមុនដល់ស្ថាប័នពិភពលោកឬយ៉ាងណា…? ឬក៏អាម៉េរិកដកខ្លួនចេញពីស្ថាប័ន និងកិច្ចព្រមព្រៀងពហុជាតិសំខាន់ៗ រួមទាំងអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស…? ការផ្ដល់មូលនិធិរបស់សហរដ្ឋអាម៉េរិកគឺជាការព្រួយបារម្ភភ្លាមៗ ខណៈរដ្ឋធានីវ៉ាស៊ីនតោនគឺជាអ្នករួមចំណែកដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ ដោយប្រទេសចិនទីពីរ ដែលមានចំនួន ២២ភាគរយនៃថវិកាស្នូលរបស់អង្គការសហប្រជាជាតិ និង ២៧ភាគរយនៃថវិកាក្សាសន្តិភាព។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបានលើកឡើងថានៅពេលនោះ ការកាត់បន្ថយដែលបានស្នើឡើងនឹងធ្វើឱ្យវាមិនអាចបន្តការងារសំខាន់ៗទាំងអស់។

សូមរំឭកថា លោក ត្រាំ បានឡើងកាន់អំណាចកាលពីលើកមុនដោយស្នើឱ្យកាត់បន្ថយផ្នែកការទូត និងថវិកាជំនួយប្រហែលមួយភាគបីរបស់សហរដ្ឋអាម៉េរិក ដែលរួមបញ្ចូលទាំងការកាត់បន្ថយយ៉ាងខ្លាំងនូវមូលនិធិសម្រាប់ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ។ យ៉ាងណា សភាដែលកំណត់ថវិកាដ្ឋាភិបាលសហព័ន្ធអាម៉េរិកបានជំរុញសំណើរបស់លោក ត្រាំ វិញ។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក ត្រាំ បានត្អូញត្អែរថា សហរដ្ឋអាម៉េរិកកំពុងផ្តល់បន្ទុកអយុត្តិធម៌នៃការចំណាយរបស់អង្គការសហប្រជាជាតិ ហើយបានជំរុញឱ្យមានកំណែទម្រង់។

ជាធម្មតា រដ្ឋធានីវ៉ាស៊ីនតោន មានការយឺតយ៉ាវក្នុងការទូទាត់ ហើយនៅពេលដែលលោក ត្រាំ ចប់តំណែងនៅឆ្នាំ២០២១ សហរដ្ឋអាម៉េរិកកំពុងជាប់បំណុលប្រហែល ៦០០លានដុល្លារសម្រាប់ថវិកាស្នូល និង២ពាន់លានដុល្លារសម្រាប់ការរក្សាសន្តិភាព។ គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលរបស់លោកប្រធានាធិបតីលោកចូ បៃឌិន ជំពាក់ថវិកាស្នូលរបស់អង្គការសហប្រជាជាតិ ៩៩៥លានដុល្លារ និង ៨៦២លានដុល្លារសម្រាប់ថវិកាក្សាសន្តិភាពពិភពលោក។ នេះបើតាមរបាយការណ៍អង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង