ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) សាងសង់នៅឆ្នាំ១៩៦៣ ជាស្ពានឆ្លងកាត់ទន្លេសាប មុនគេនៅកម្ពុជា ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦A ។ ក្រសួងបន្តថា ស្ពានដែលមានប្រវែង៩៧១ម៉ែត្រ និងមានអាយុកាលប្រាំមួយទសវត្សរ៍នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា នៃភាគឦសាននៃប្រទេសកម្ពុជា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចជាតិ៕