**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អ៊ីរ៉ង់​បដិសេធ​គម្រោង​សម្លាប់​លោក Trump

បរទេស៖ អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ខ្លួនប៉ុនប៉ងរៀបចំផែនការធ្វើឃាតប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅមុនការបោះឆ្នោតខែវិច្ឆិកា។

អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះថាជាការបោកបញ្ឆោតដែលរៀបចំឡើងដោយតួអង្គគាំទ្រអ៊ីស្រាអែលក្នុងគោលបំណងធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

កាលពីថ្ងៃសុក្រ ក្រសួងយុត្តិធម៌អាមេរិកបានអះអាងថា មន្ត្រីអ៊ីរ៉ង់បានស្នើសុំបុរសម្នាក់ឈ្មោះ Farhad Shakeri ឱ្យផ្តល់ផែនការដើម្បីសម្លាប់លោក Trump ដោយបន្ថែមថាគាត់ក៏មានភារកិច្ចធ្វើឃាតពលរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅខាងក្នុងសហរដ្ឋអាមេរិកផងដែរ។

លោក Shakeri ត្រូវបានគេពិពណ៌នាថាជាជនជាតិអាហ្វហ្គានីស្ថានដែលរស់នៅក្នុងទីក្រុង Tehran បន្ទាប់ពីត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៨ បន្ទាប់ពីកាត់ទោសជាប់ពន្ធនាគាររយៈពេលវែងពីបទប្លន់។

ការចោទប្រកាន់នេះក៏មានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិកពីរនាក់គឺ លោក Carlisle Rivera និងលោក Jonathan Loadholt ដែលត្រូវបានចោទប្រកាន់ថាបានជួយ Tehran តាមដានពលរដ្ឋអាមេរិកដើមកំណើតអ៊ីរ៉ង់។

លោក Christopher Wray នាយក FBI បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់ដែលបានប្រកាសនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការបន្តការប៉ុនប៉ងដ៏អាក្រក់របស់អ៊ីរ៉ង់ក្នុងគោលដៅលើពលរដ្ឋអាមេរិក រួមទាំងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump មេដឹកនាំរដ្ឋាភិបាលផ្សេងទៀត និងអ្នកប្រឆាំងដែលរិះគន់របបនេះក្នុងទីក្រុង Tehran។

អត្ថបទដែលជាប់ទាក់ទង