លោក ពូទីន ចូលរួមរំលែកទុក្ខចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ប៉ាគីស្ថាន
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខដល់សមភាគីប៉ាគីស្ថាន លោក Asif Ali Zardari និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ គឺលោក Shehbaz Sharif ជុំវិញការបំផ្ទុះដ៏សាហាវនៅស្ថានីយ៍រថភ្លើងក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ នេះបើយោងតាមសេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង។
ការផ្ទុះបានកើតឡើងនៅស្ថានីយ៍ Quetta ក្នុងខេត្ត Balochistan ដោយបានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
ប្រធានាធិបតីរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបានសន្យាបន្តកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មជាមួយប៉ាគីស្ថាន។
យើងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃនេះ ក្នុងចំណោមជនរងគ្រោះទាំងនោះជាស្ត្រី និងកុមារ។ យើងសង្ឃឹមថា មេក្លោងរបស់ខ្លួន នឹងទទួលបានការផ្តន្ទាទោស ដែលពួកគេសមនឹងទទួលបាន នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយ សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំង។