ទុនបម្រុង ជាមាសរបស់រុស្ស៊ី កើនឡើងដល់ជាង ២០០ពាន់លានដុល្លារ ជាលើកដំបូង ក្នុងខែតុលា
មូស្គូ៖ ទុនបម្រុងមាសរបស់រុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំនួន ២០៧,៧ពាន់លានដុល្លារ ក្នុងខែតុលា នេះបើយោងតាមធនាគារកណ្តាល របស់ប្រទេសនេះ។
ចំណែកនៃមាសក្នុងចំណោមទុន បម្រុងអន្តរជាតិរបស់រុស្ស៊ីបានកើនឡើងដល់ ៣២,៩ភាគរយពី ៣១,៥ភាគរយកាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៩៩ ដែលវាមាន ៣៤ ភាគរយ ។
ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា សមាមាត្រខ្ពស់បំផុតនៃមាស គឺ ៥៦,៩ភាគរយនៅថ្ងៃទី០១ខែមករា ឆ្នាំ១៩៩៣ ខណៈដែលតម្លៃទាបបំផុតគឺ ២,១ភាគរយនៅក្នុងខែមិថុនា ឆ្នាំ២០០៧។
យោងតាមទិន្នន័យពីធនាគាររុស្ស៊ី ទុនបម្រុងអន្តរជាតិរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៦៣១,៦ពាន់លានដុល្លារក្នុងខែតុលា ធ្លាក់ចុះពី ៦៣៣,៧ពាន់លានដុល្លារក្នុងខែកញ្ញា៕