**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥**កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារ នៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ**ធនាគារពិភពលោក បង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

ទុងប្រផេះ ជាសត្វស្លាបកម្រ បង្ហាញវត្តមានកាន់តែច្រើនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

ភ្នំពេញ៖ ទុងប្រផេះ ដែលជាប្រភេទសត្វស្លាបកម្រ កំពុងបង្ហាញវត្តមានកាន់តែច្រើន នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា (NCO) ក្នុងឆ្នាំ២០២៤ តំបន់ដីសើមនេះ មានទុងប្រផេះរហូតដល់៣៤ក្បាល។

បើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី២៤ តុលា បានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វត្តមានសត្វទុងប្រផេះក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ដែលមានរហូតដល់ ៣៤ក្បាល។ ការកើនឡើងចំនួនសត្វស្លាបទឹកនេះ បានបញ្ជាក់ថា តំបន់ដីសើមបឹងព្រែកល្ពៅពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទ្រទ្រង់ជីវៈចម្រុះដ៏សម្បូរបែប។

ទុងប្រផេះ ត្រូវបានពិភពលោកចុះឈ្មោះក្នុងបញ្ជីក្រហម IUCN ដែលជាប្រភេទសត្វកំពុងទទួលរងការគំរាមកំហែង និងជិតផុតពូជ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់។​ សត្វប្រភេទនេះ ភាគច្រើនធ្វើសម្បុកពងកូននៅតំបន់ទន្លេសាប ជាពិសេសតំបន់រ៉ាមសារព្រែកទាល់ ដែលជាកន្លែងបន្តពូជចុងក្រោយគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបន្ទាប់មកពួកវានឹងផ្លាស់ទីរកចំណីពាសពេញតំបន់សើមក្នុងប្រទេសកម្ពុជា។ តំបន់ដីសើមបឹងព្រែកល្ពៅ គឺជាទីតាំងរកចំណីសំខាន់មួយសម្រាប់សត្វស្លាបនេះ និងតែងតែមានវត្តមានជារាងរាល់ឆ្នាំចាប់ពីខែមេសា ទៅដល់ខែវិច្ឆិកា។

នៅឆ្នាំ២០២១ មានសត្វទុងប្រផេះចំនួន ៣ពាន់ក្បាល កំពុងរស់នៅ និងបន្តពូជ ដែលប្រហែល ៣០ភាគរយ នៃចំនួនសរុបលើពិភពលោក។ នេះបើតាមក្រសួងបរិស្ថាន។

សសូមបញ្ជាក់ថា ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ ដែលមាន​ផ្ទៃដី​៨,៣០៥ហិកតា លាត សន្ធឹង​លើ​ផ្ទៃ​ស្រុក​បុរី​ជលសារ និង​ស្រុក​កោះអណ្ដែត ខេត្តតាកែវ ត្រូវបាន​បង្កើតឡើង​នៅ​ខែតុលា ឆ្នាំ​២០០៧ ដើម្បី​គ្រប់គ្រង និង​អភិរក្ស​ដែន​បម្រុង​សត្វ​ក្រៀល និង​សត្វ​ស្លាប​ផ្សេងៗ​ទៀត​។

ចាប់តាំងពី​ឆ្នាំ​២០០១ រហូតទល់​ឆ្នាំ​២០២០​នេះ ក្នុង​តំបន់​ការពារ​ដី​សើម​នេះ​ មាន​វត្តមាន​សត្វ​ស្លាប​ប្រមាណ​ជា ១៣០​ប្រភេទ ក្នុងនោះ​ចំនួន ១១៨​ប្រភេទ ជា​សត្វ​ស្លាបមាន​បង្គួរ​។ ចំពោះ​សត្វ​ស្លាប​ងាយ​រងគ្រោះ​ចំនួន ៦​ប្រភេទ​ដូចជា ស្មោញ ត្រ​យ៉ង​ខ្លួន​ស រនាល​ពណ៌ ទង់​ប្រផេះ ចាបពូក​ទ្រូង​លឿង និង​ខ្វែក​សមុទ្រ​តូច​ពណ៌​ត្នោត​។ រីឯ​សត្វ​រងគ្រោះ​មាន​ចំនួន ៣​ប្រភេទ​រួមមាន ត្រដក់​ធំ ចាបព្រៃ​វែង និង​ត្រ​យ៉ង​ចំពុះ​ស្លាបព្រា​។ ចំណែកឯ​សត្វ​ពីរ​ប្រភេទ​ទៀត​កំពុង​រងគ្រោះ​គឺ ក្រៀល និង​ត្រដក់​តូច​។ ឯ​សត្វ​មួយ​ប្រភេទ​គឺ​ខ្សឹប ជា​សត្វ​ជិត​ផុត​ពូជ​។ នេះបើតាម អង្គការជីវិតធម្មជាតិនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង