**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥**កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារ នៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ**ធនាគារពិភពលោក បង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប

ឯកឧត្តម ឈិន កេតនា ចុះត្រួតពិនិត្យ​វឌ្ឍនភាពការងារ និងមណ្ឌលស្នាក់នៅកីឡាករអុំទូក ដំណើរឆ្ពោះទៅព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងអភិបាលរងរាជធានីទាំង៥ផ្សេងទៀត ឯកឧត្តមតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន គណៈអភិបាលខណ្ឌដូនពេញ គណៈអភិបាលខណ្ឌជ្រោយចង្វារ គណៈអភិបាលខណ្ឌឬស្សីកែវ បានអញ្ជើញចុះត្រួតពិនិត្យ​ផ្ទាល់អំពីវឌ្ឍនភាពការងារ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែប្រទី​ប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ២០២៤ មុខព្រះបរមរាជវាំង។

ឯកឧត្តម ឈិន កេតនា បានណែនាំដល់គ្រប់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ត្រូវមើលប្លង់រួម​ ប្លង់ទីតាំង កន្លែងប្រារព្ធពិធីនីមួយៗ​ និងការរៀបចំតុបតែលម្អនៅកន្លែងសំខាន់ៗក្នុងរាជធានីភ្នំពេញ ពោលគឺមុខព្រះបរមរាជវាំង។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ បដា ទង់ជាតិ ដើមី្បធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណរបស់ខែ្មរ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ បានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញ ត្រូវសហការសម្អាតអនាម័យ បរិស្ថាន ប្រមូលសម្រាមទុកដាក់ឱ្យស្អាតជាប្រចាំ ការរៀបចំសម្អាតតាមច្រាំងទន្លេឱ្យមានសោភ័ណភាពស្អាតគួរជាទីគយគន់ ត្រូវពិនិត្យមើលប្រព័ន្ឋភ្លើងបំភ្លឺសាធារណៈ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ លើការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយ និងបញ្ហាពាក់ព័ន្ធជាច្រើនទៀតសម្រាប់ដំណើរការព្រះរាជពិធីឱ្យប្រព្រឹត្តទៅដោយរលូននិងសប្បាយរីករាយ ពិសេសត្រូវរួមសហការគ្នាពន្លឿនការងារអោយបានទាន់ពេលវេលា មានគុណភាព សោភ័ណភាពស្រស់ស្អាត។

ឯកឧត្តម ឈិន កេតនា ក៏បានអញ្ជើញបន្តពិនិត្យវឌ្ឍនភាពការងារ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ហើយក្នុងនោះទូកដែលនឹងត្រូវចូលរួមប្រកួតសរុបចំនួន ៣៤៥ ទូក ព្រមទាំងប្រទីបចំនួន៣៥ ក៏នឹងបណ្តែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ទើបឈប់ និងចតនៅមុខព្រះបរមរាជវាំង ព្រមទាំងការរៀបចំសាឡង់ឲ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយសម្រាប់ដំណើរការអុជកាំជ្រួចពេលល្ងាចរយៈពេល៣ថ្ងៃ ក្នុងនោះមានចំនួន៤ដង ពោលគឺនៅពាក់កណ្តាលអាធ្រាតថ្ងៃទី២ម្តងទៀត ដែលជាយប់អកអំបុកសំពះព្រះខែ ដើម្បីអបអរសាទរព្រះរាជពិធីផងដែរ។

ឯកឧត្តមក៏បានណែនាំបញ្ហាមួយចំនួនដល់អនុគណៈកម្មការ ថ្នាក់ដឹកនាំ អង្គភាព អាជ្ញាធរ ដែលមានទូកចូលរួមប្រកួតក្នុងព្រះរាជពិធីត្រូវពិនិត្យមើលការផ្គូរផ្គងវាយតម្លៃឱ្យបានច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ទីចេញដំណើរ ខ្សែទឹក និងទីព្រ័ត្រ ក៏ដូចជាកម្លាំងរក្សាសណ្តាប់ធ្នាប់ ដើម្បីត្រៀមចៀសវាងការកើតមានឡើងនូវបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី។

ជាមួយគ្នានោះ ឯកឧត្តម ឈិន កេតនា បានអញ្ជើញបន្តដំណើរពិនិត្យមណ្ឌលស្នាក់នៅរបស់កីឡាករអុំទូក មកពីតាមបណ្តារាជធានីខេត្ត គឺនៅមណ្ឌលឬស្សីកែវ និងមណ្ឌលជ្រោយចង្វារ OCIC។ ឯកឧត្តមបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើការងារតុបតែងតំឡើងរោង ចូលទៅក្នុងមណ្ឌលស្នាក់នៅកីឡាករ មកពីតាមបណ្តាលខេត្តនានា បានជាច្រើនរោង, រៀបចំបន្ទប់ទឹក បង្គន់អនាម័យ តាមកន្លែងស្នាក់នៅកីឡាករ, រៀបចំតបណ្តាញទឹកស្អាត កន្លែងហូបបាយជូនកីឡាករ, រៀបចំតបណ្តាញភ្លើងអគ្គិសនី និងប្រព័ន្ធភ្លើងបំភ្លឺសូឡា តាមរោងនីមួយៗ, និងត្រៀមរៀបចំដាក់ធុងសំរាមទៅតាមទីតាំងទាំងអស់ក្នុងមណ្ឌលស្នាក់នៅ នៅតាមច្រាំងទន្លេនីមួយៗក៏មានការដាក់ទង់ជាសញ្ញាសុំចតទូកសម្រាប់បងប្អូនកីឡាករងាយស្រួលឡើងមកមណ្ឌលស្នាក់នៅ ព្រមទាំងមានការឈូសឆាយផ្លូវនិងតាមច្រាំងទន្លេបានយ៉ាងស្អាតល្អសម្រាប់ការស្នាក់នៅរបស់កីឡាករ។

ឯកឧត្តម ឈិន កេតនា ក៏បានអំពាវនាវឲ្យកីឡាករអុំទូកដែលអញ្ជើញមកពីតាមបណ្ដាខេត្តរាជធានីទាំងអស់ដែលបានចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីទោះបីជាទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភី ក៏សូមឲ្យទូកនីមួយៗចូលរួមក្នុងពិធីកាត់ព្រ័ត្រឱ្យបានច្រើនកុះករ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធី ៕

អត្ថបទដែលជាប់ទាក់ទង