**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

សម្ដេចធិបតី៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានគម្រោងសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែប រហូតដល់ខេត្តកោះកុង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងធ្វើការសិក្សាក្នុងការស្ថាបនាផ្លូវរត់ និងផ្លូវជិះកង់តភ្ជាប់ពីខេត្តកែបរហូតដល់ខេត្តកោះកុង ដោយស្ថាបនានៅជាប់នឹងមាត់សមុទ្រតែម្តង ខណៈដែលកម្ពុជាមានខេត្តជាប់មាត់សុទ្រចំនួន៤ តែប៉ុណ្ណោះ រួមមាន ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។

ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាទាំង៤នេះ គឺសុទ្ធតែមានសក្តា នុពលរៀងៗខ្លួនរបស់វា ដែលយើងអាចពិនិត្យមើលពីគម្រោងនៃការស្ថាបនាផ្លូវជិះកង់ ព្រោះថាអ្នកខ្លះ អាចជិះកង់ពីភ្នំពេញមកកាន់ខេត្តកែបដើម្បីជាការកម្សាន្តផង ដើម្បីសុខភាពផង និងអាចបន្តដំណើរទៅ កាន់ខេត្តផ្សេងៗទៀត ខណៈដែលវិថីតេជោសន្តិភាពឆ្នេរអង្កោលខេត្តកែប ប្រវែងជាង ១២គីឡូម៉ែត្រ នេះគឺជាបណ្តាញនៃតភ្ជាប់ទៅកាន់សហគមន៍ដ៏មានសារៈសំខាន់។

សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលជាគោលដៅដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិគឺ មនុស្ស ផ្លូវ ទឹក ភ្លើង ហើយក្នុងនោះផ្លូវគឺជា ការងារដ៏សំខាន់ដែលយើងត្រូវតែធ្វើ ព្រោះវាជាមូលដ្ឋានមួយនៅក្នុងការធានាចំពោះការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរបស់យើង តាមរយៈការដឹកជញ្ជូន ការប្រើប្រាស់ និងការបង្កើតសេដ្ឋកិច្ចបន្ថែមទៀតនៅក្នុងមូលដ្ឋាន។

សម្តេចធិបតីបានលើកឡើងថា ក្នុងរយៈពេលជិត ១៥ខែនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺយើងសម្រេចបាននូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង