ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការនៃក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមការងារ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។
កិច្ចប្រជុំនេះដែររៀបចំឡើងក្នុងគោលបំណងដើម្បីត្រៀមរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ“សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ៕