**រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងស្តីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**គណះកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចេញផែនការណែនាំ​ ស្ដីពី​ការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​.២៥៦៩​ គ.ស​.២០២៥**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចូលរួមពិធីបុណ្យសព ពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**នាវេលាម៉ោង ៤ និង ៤៨នាទីទៀបភ្លឺ ជាពេលវេលាកំណត់ទទួលទេវតាឆ្នាំថ្មី ព្រះនាម «គោរាគទេវី»**សម្តេចប្រធានរដ្ឋសភា សង្ឃឹមថា AFPPD នឹងពង្រីកវិសាលភាពការងារនៅកម្ពុជា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី**គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ**ខេត្តបន្ទាយមានជ័យ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យព្រំប្រទល់តំបន់ពីរ និងតំបន់បី ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យព្រំប្រទល់តំបន់ពីរ នឹងតំបន់បី នៅតំបន់ខ្ទុមមួយដើម និងតំបន់ស្នងម៉ែនស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ជាប់មាត់បឹងទន្លេសាប ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ព្រមទាំងសំណេះសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលតំបន់តាឡក ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

នៅក្នុងឱកាសចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលកំពុងធ្វើស្រែអាស្រ័យផលនៅក្នុងតំបន់ពីរ នឹងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឲ្យមានកាប់ទន្ទ្រានដីព្រៃលិចទឹកជាថ្មីដែលជាតំបន់ហាមឃាត់ ជាដាច់ខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានជួបប្រជុំនិងណែនាំដល់កងកម្លាំងដែលមានភារកិច្ចប្រចាំការ ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់វាលក្រោម ត្រូវប្តេជ្ញាចិត្តដាច់ខាតការពារទប់ស្កាត់មិនឱ្យមានការកាប់ទន្ទ្រានព្រៃលិចទឹក យកដីធ្វើស្រែ ជាថ្មីទៀតបានជាដាច់ខាត។ កងកម្លំាងប្រដាប់អាវុធទាំងបី រួមជាមួយសា្ថប័នជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី ត្រូវធ្វើការណែនាំនិងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ ដឹង និងត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំ ពិសេសនៅពេលរដូវប្រាំងខាងមុខនេះ ។
ក្នុងករណីជួបជនកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង លួចកាប់ទន្ទ្រានព្រៃលិចទឹកយកដីធ្វើស្រែជាថ្មីនៅក្នុងតំបន់ហាមឃាត់ ត្រូវចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង បញ្ជូនទៅសមត្ថកិច្ចជំនាញដេីម្បីមានវិធានការអនុវត្តតាមផ្លូវច្បាប់ជាធរមានដោយគ្មានការលេីកលែងឡេីយ ។

នៅក្នុងឱកាសសួរសុខទុក្ខ និងត្រួតពិនិត្យតំបន់ពីរ តំបន់បី និងតំបន់ហាមឃាត់នេះឧត្តមសេនីយ៍ទោ សោម ស៊ុន បានឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីបញ្ជាការស្រាលតំបន់តាឡក ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដោយបានឧបត្ថម្ភអង្ករចំនួន១០០គីឡូក្រាម មីចំនួន៦កេស ត្រីខកំប៉ុងចំនួន៦យួរ និងប្រេងសាំងចំនួន១០០លីត្រ បន្ថែមទៀត សម្រាប់ធ្វើសកម្មភាពល្បាតប្រចាំថ្ងៃ ក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយគ្មានការដកថយឡើយ។

អត្ថបទដែលជាប់ទាក់ទង