**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

សម្តេចធិបតី៖ ទីតាំងសាលាតិចណូ គឺនៅដដែល គ្មានការដោះដូរ ឬលក់ដូចការផ្សាយនោះឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) គ្មានការលក់ ឬដោះដូរឱ្យឯកជននោះឡើយ ពោលសាលានេះបានពង្រីកសាលារបស់ខ្លួន បន្ថែមនៅលើមហាវិថីឈ្នះឈ្នះ ដោយសារតែកំណើននិស្សិតជាលំដាប់។

ការបញ្ជាក់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើង​បន្ទាប់ពីកាលពីថ្ងៃទី៧ ខែវិច្ឆិកា VOD Khmer បានផ្សាយថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា សាលាតិចណូ ត្រូវគេលក់ឱ្យឈ្មួញហើយ ក្រោមរូបភាពដោះដូរដី»។

ក្នុងឱកាសអញ្ជើញសម្ពោធ និងប្រសិទ្ធិនាមវិថីតេជោសន្តិភាពអង្កោល នៅខេត្តកែប នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថថា«VOD ចេញមកថា រដ្ឋាភិបាលដោះដូរលក់តិចណូ អត់ទេ សាលាតិចណូនៅដដែលគ្រាន់តែសាលានេះ ឥឡូវសិស្សកើន ចឹងគេបង្កើតសាលាមួយទៀត នៅមហាវិថីឈ្នះឈ្នះ ដោយសារសាលានេះទើបបង្កើតសាលាថ្មីទៀត ស្រាប់តែ VOD ចេញផ្សាយថា រដ្ឋលក់ដីសាលាតិចណូ ហើយការផ្សាយគ្មានប្រភពព័ត៌មានច្បាស់»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះករណីនេះវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ) និងក្រសួងអប់រំ យុវជន និងកីឡា បានចេញមកបំភ្លឺចំពោះការចេញផ្សាយនូវព័ត៌មានក្លែងក្លាយនេះដើម្បីឱ្យមហាជនបានដឹងច្បាស់ ពីស្ថានរឿងពិតចំពោះភាពស្អាតស្អំរបស់សាលាផងដែរ។ សម្តេចយល់យល់ឃើញថា សម្រាប់ព័ត៌មានក្លែងក្លាយ គឺបានសាយភាយលឿនរហ័សជាងព័ត៌មានពិតប្រាកដ ខណៈព័ត៌មានពិតបែរជាមិនសូវមានការចូលមើលនោះទេ ចំណុចនេះបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានមិនពិត និងបានផ្តល់ឱកាសដល់ជនខិលខូច បង្កើតព័ត៌មានក្លែងក្លាយបន្ថែមទៀត។

សម្តេចបបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រជាពលរដ្ឋម្នាក់ៗមានសិទ្ធិអានព័ត៌មាន ដើម្បីទទួលបានព័ត៌មានពិតប្រាកដ ត្រូវបានបំផ្លាញដោយសារព័ត៌មានក្លែងក្លាយ (Fack News)។ ប្រជាពលរដ្ឋគ្រប់រូប គឺមានសិទ្ធិអាន មើល និងស្តាប់ព័ត៌មានមានប្រភពច្បាស់លាស់ ពិតប្រាកដ ដើម្បីបានដឹងពីស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសរបស់ខ្លួន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា «VOD គឺរលាយអស់សិទ្ធិ ធ្វើសកម្មភាពនៅកម្ពុជា ហើយឥឡូវអត់ចោលសណ្តាន កាលពីមុនដោយសារតែដាក់ព័ត៌មានខុស (ក្លែងក្លាយ) វិជ្ជាជីវៈសារព័ត៌មានមិនមែនត្រូវគ្រប់ពេលនោះទេ ប៉ុន្តែនៅពេលដែលខ្លួនផ្សាយខុស ត្រូវផ្សាយចេញកែសម្រួល ពេលដែលខ្លួនដឹងការពិតយ៉ាង» ៕

អត្ថបទដែលជាប់ទាក់ទង