**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលទៅកាន់លោក ដូណាល់ ត្រាំថា កម្ពុជា-អាម៉េរិក នឹងពង្រឹងមិត្តភាពជាមួយគ្នាបន្ថែមទៀត


ភ្នំពេញ៖ ព្រះ ករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានថ្វាយព្រះរាជសារដល់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតក្លាយជាប្រធាធិបតីអាម៉េរិកសាជាថ្មី។

ក្នុងព្រះរាជសារចុះកាលបរិច្ឆេទថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះបន្ទូលទៅកាន់លោកត្រាំ យ៉ាងដូច្នេះថា៖«ខ្ញុំ ជឿជាក់ថា ក្នុងអំឡុងរដ្ឋបាលរបស់ឯកឧត្តម យើង នឹងបន្តពង្រឹងចំណងមិត្តភាពរបស់យើងបន្ថែមទៀត»។

ព្រះប្រមុខរដ្ឋកម្ពុជា ទ្រង់មានព្រះរាជឱង្ការទៅលោកត្រាំទៀតថា កម្ពុជា ផ្តល់តម្លៃខ្ពស់លើទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព។ សូមជម្រាបថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សុទ្ធតែបានផ្ញើសារជូនលោក ដូណាល់ ត្រាំ ដើម្បីចូលរួមអបអរសាទរលោក។

ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ទៅកាន់លោកត្រាំថា៖«ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាម៉េរិកឆ្ពោះទៅរកអនាគតកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ពិភពលោកទាំងមូលផងដែរ»។ ចំណែកប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជម្រាបលោកត្រាំថា៖«ការវិលត្រឡប់របស់ឯកឧត្តម [មកធ្វើជាប្រធានាធិបតីនាពេលនេះ] គឺចំពេលដ៏សំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋអាម៉េរិកផង និងសម្រាប់ពិភពលោកទាំងមូលផង»។

គួររម្លឹកថា ការបោះឆ្នោតដណ្តើមតំណែងប្រធានាធិបតីអាម៉េរិកទី៤៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែវិច្ឆិកា បង្ហាញថា លោក ដូណាល់ ត្រាំ បានឈ្នះលោកស្រី កាម៉ាឡា ហារីស។ លោកត្រាំ នឹងឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកទី៤៧ជាផ្លូវ នៅខែមករា ឆ្នាំ២០២៥។ នេះជាលើកទី២ហើយ ដែលលោកក្លាយជាប្រធានាធិបតីអាម៉េរិក។ លោកធ្លាប់ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាម៉េរិកទី៤៥ កាលពីឆ្នាំ២០១៦ ហើយនៅឆ្នាំ២០២០ លោកក៏ចាញ់លោក ចូ បៃឌិន សម្រាប់តំណែងប្រធានាធិបតីអាម៉េរិកទី៤៦៕

អត្ថបទដែលជាប់ទាក់ទង