**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ក្នុងថ្ងៃតែមួយ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៣ ករណី

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានដោះស្រាយបញ្ចប់វិវាទដោយជោគជ័យចំនួន ៣ ករណី ដែលវិវាទទី១-គឺជាវិវាទកិច្ចសន្យាចូលហ៊ុនធ្វេីអាជីវកម្ម, វិវាទទី២-គឺវិវាទកិច្ចសន្យាខ្ចីប្រាក់ និងវិវាទទី៣-គឺជាវិវាទដីធ្លី។

វិវាទទី១- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្ម របស់អាជីវករមកពីរាជធានីភ្នំពេញ ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក រ៉េន រស់, លោក ហួន សុខនីម និងលោក ហុង គុណ។ វិវាទនេះ កើតឡើងពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាចូលហ៊ុនធ្វើអាជីវកម្មរួមគ្នា តាំងពីឆ្នាំ២០២៣ ដោយកន្លងមក គូភាគីបានព្យាយាមរកដំណោះស្រាយវិវាទ ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ករណីវិវាទនេះទើបត្រូវបានភាគីម្នាក់ដាក់ពាក្យស្នើសុំមក អ.ដ.ក. ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ នេះ ហើយត្រូវបានដោះស្រាយបញ្ចប់ដោយឆាប់រហ័ស។

វិវាទទី២- គឺជាវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ របស់ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល ដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទដោយ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ង៉ាក់ ប៊ុនធី, លោក លី សុភាព និងលោក ម៉ែន វណ្ណរិទ្ធ។ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

វិវាទទី៣- គឺជាវិវាទដីធ្លី ដែលបានអូសបន្លាយអស់រយៈពេល ៦ ឆ្នាំ មកហើយ រវាងប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ។ នៅមុនពេលភាគីសម្រេចដាក់ពាក្យស្នើសុំមក អ.ដ.ក. គូភាគីវិវាទធ្លាប់បានចូលរួមធ្វើការដោះស្រាយនៅមូលដ្ឋានថ្នាក់ឃុំ-ស្រុក ប៉ុន្តែ នៅតែមិនទទួលបានជោគជ័យ។ ទើបនៅអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ភាគីវិវាទបានដាក់ពាក្យបណ្តឹងមក អ.ដ.ក. ហើយត្រូវបានមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក អែម ប៊ុន្នី, លោក សៅ ព្រឿន និងលោក ងន សុខជា បានដោះស្រាយដោយជោគជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះ។

សូមគូសបញ្ជាក់ថា ការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. គឺធ្វើឡើងដោយផ្អែកតាមការព្រមព្រៀងដោយការស្ម័គ្រចិត្ត និងដោយសេរីរបស់គូភាគី និងដោយគ្មានការសម្រេចសេចក្តីដោយបង្ខំណាមួយឡើយ។ ផ្អែកតាមច្បាប់ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើទ្បើងក្នុងក្របខ័ណ្ឌ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការផងដែរ៕

អត្ថបទដែលជាប់ទាក់ទង