**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទវិភាគ៖ស្វែងយល់ពីការបើកចំហចំពោះបរទេសរបស់ចិនតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ បានបិទបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកាហើយ ។ តាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់៖ទំហំជួញដូរតាមបំណងបើគិតតាមមួយឆ្នាំមានចំនួន៨០,០១ប៊ីលានដុល្លារអាមេរិក បានកើនឡើង២ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ពាណិជ្ជករចំនួន៣៤៩៦ដែលមកពីប្រទេសនិងតំបន់ចំនួន១២៩បានចូលរួមពិព័រណ៍ ក្នុងនោះ ចំនួនសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាសឈានមុខផ្នែកឧស្សាហកម្មដែលបានចូលរួមពិព័រណ៍បានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ សហគ្រាសនិងស្ថាប័នចំនួន១៨៦ បានចូលរួមពិព័រណ៍ក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នា ផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីចំនួន៤៥០ផ្នែកបានដាក់តាំងបង្ហាញជាលើកដំបូង ពិព័រណ៍អំពីប្រទេសត្រូវបានលើកកម្ពស់កម្រិតថ្នាក់ ដែលបានជំរុញថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើវិស័យពាណិជ្ជកម្មនិងការវិនិយោគជាដើម ។
រីឯនៅក្រៅសាលពិព័រណ៍នាំចូលចិនអន្តរជាតិ គោលនយោបាយស្តីពីការបើកចំហមួយចំនួនក៏បានធ្វើឱ្យមិត្តបរទេសទាំងឡាយមានក្តីសប្បាយរីករាយផងដែរ៖នៅថ្ងៃទី៨ ខែវិច្ឆិកា ប្រទេសចិនបានពង្រីកចំនួនប្រទេសក្នុងបញ្ជីការលើកលែងទិដ្ឋាការ ហើយសាកល្បងលើកលែងទិដ្ឋាការចំពោះប្រទេសចំនួន៩ដូចជាស្លូវ៉ាគីនិងន័រវែសជាដើម ។ ប៉ុន្មានថ្ងៃមុន ប្រទេសចិនបានលុបបំបាត់ចោលទាំងអស់នូវការរឹតត្បិតសម្រាប់អនុញ្ញាតឱ្យទុនបរទេសចូលក្នុងទីផ្សារឧស្សាហកម្មផលិតកម្មរបស់ចិន ហើយចាប់ពីថ្ងៃទី១ ខែធ្នូឡោះងទៅប្រទេសចិននឹងផ្តល់អនុគ្រោះពន្ធសូន្យដល់ផលិតផល១រយភាគរយរបស់ប្រទេសអភិវឌ្ឍន៍តិចតួច ។ល។ “កាដូ”នីមួយៗធ្វើឱ្យជនបរទេសមានភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើរមកដល់ប្រទេសចិន ទុនបរទេសអាចទទួលបានការអភិវឌ្ឍកាន់តែរលូន និងមានចន្លោះសហប្រតិបត្តិការកាន់តែទូលំទូលាយ ។
បើមើលពីបរិយាកាសទូទាំងពិភពលោកអាចឃើញថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបើកទូលាយជាបន្តបន្ទាប់ គឺមានតម្លៃណាស់ ។ បច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចសកលមានភាពទន់ខ្សោយ គំនិតផ្ទុយពីការធ្វើសកលភាវូបនីយកម្មបានងើបឡើងវិញ ឯកតោភាគីនិយមនិងការពារនិយមផ្នែកពាណិជ្ជកម្មបានកើនឡើងយ៉ាងច្បាស់ ដូច្នេះ ការបើកទូលាយនិងកាលានុវត្តភាពបានក្លាយជារបស់ដ៏កម្រ ។
ស្របពេលដែលប្រទេសចិនបង្កបង្កើតវេទិកាបើកទូលាយប្រកបដោយកម្រិតខ្ពស់ដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើមជាបន្តបន្ទាប់ និងដាក់ចេញវិធានការមួយចំនួនសម្រាប់ផ្តល់ភាពងាយស្រួលដល់ការចូលដែន សហគ្រាសបរទេសនឹងមានលក្ខខ័ណ្ឌទទួលបានការអភិវឌ្ឍថែមមួយកម្រិតទៀតនៅប្រទេសចិន ក៏ដូចជាចែករំលែកឱកាសនៃទីផ្សារធំរបស់ចិនផងដែរ ។ ព្រមពេលជាមួយគ្នានេះ សហគ្រាសបរទេសអាចដាក់ចេញផលិតផលបច្ចេកទេសឈានមុខ ដោយពឹងផ្អែកលើតួនាទីជំរុញរបស់ទីផ្សារធំរបស់ប្រទេសចិន ។ នៅប្រទេសចិន សហគ្រាសទាំងឡាយអាចរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើកិច្ចសហប្រតិបតិ្តការដោយបើកទូលាយ និងរួមគ្នាត្រួសត្រាយអនាគត ។
បច្ចុប្បន្ននេះ ការបើកទូលាយចំពោះក្រៅប្រទេសរបស់ចិន បានប្រែក្លាយពីការបើកទូលាយបែបចល័តទំនិញនិងធាតុផ្សំ ទៅជាការបើកទូលាយបែបរបប ។ ពិព័រណ៍នាំចូលចិនអន្តរជាតិ និងគោលនយោបាយលើកលែងទិដ្ឋការជាដើមក៏ជាវិធានការពាក់ព័ន្ធដែរ ដែលធ្វើឱ្យការរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចចិននិងសកលលោកមានភាពកាន់តែស៊ីជម្រៅនិងកាន់តែទូលំទូលាយ ។ កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ដោយពឹងផ្អែកលើឧត្តមភាពនៃទីផ្សារទ្រង់ទ្រាយធំរបស់ចិន លើកកម្ពស់សមត្ថភាពបើកទូលាយក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ បង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ ពង្រីកការបើកទូលាយបែបរបបដោយនឹងនរជាដើម ។ ប្រការទាំងនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវការបង្កបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ក៏ដូចជាពន្លឿនល្បឿនអភិវឌ្ឍន៍របស់សកលលោកទាំងមូលផងដែរ ។
បច្ចុប្បន្ននេះ ស្របពេលដែលសហគ្រាសបរទេសជាច្រើនបាននាំគ្នាសុំចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកក្រោយ បានជាទំហំតាំងពិព័រណ៍ដែលបានចុះហត្ថលេខានៅពេលថ្មីៗនេះ បានលើសពី១០ម៉ឺនម៉ែត្រក្រឡា ។ នៅចុងខែនេះ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរក៏នឹងបើកធ្វើផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិលើវិស័យខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ការបើកទូលាយជាសញ្ញាដ៏លេចធ្លោរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏ជារបស់ដ៏កម្រដែលប្រទេសចិនបានផ្តល់ដល់ពិភពលោកដែរ ។នេះហើយក៏ជាមូលហេតុដែលសហគ្រាសទុនបរទេសបានចាត់ទុក“ការធ្វើអាជីវកម្មនៅប្រទេសចិន”ជាកិច្ចសន្យាក្នុងរយៈពេលយូរអង្វែងហ្នឹងង៕

អត្ថបទដែលជាប់ទាក់ទង