ឯកឧត្តម ប្រាក់ សុខុន អញ្ជើញបើកអង្គសិក្ខាសាលា ការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពីតួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា-APF និងជាអនុប្រធានសភាប្រើភាសាបារាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពីតួនាទី និងសមត្ថកិច្ចក្នុងសេវាកម្មស្រាវជ្រាវនៅសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១ ទី២ព្រឹទ្ធសភា ព្រមទាំងភ្ញៀវជាតិ អន្តរជាតិសរុបចំនួន ១១០នាក់។
អង្គសិក្ខាសាលានេះ រៀបចំដោយសភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង មានរយៈពេលចំនួន២ថ្ងៃ ពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។