**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47

សម្តេចធិបតី ប្រាប់អំពីកត្តាអំណោយផលនៅកម្ពុជា ដល់វិនិយោគិនបរទេស

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយពាណិជ្ជករ ត្រកូលលីន ពិភពលោក នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញដោយផ្ទាល់អំពីកត្តាអំណោយផលដល់ការវិនិយោគ និងភាពអនុគ្រោះជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនបរទេស សំដៅទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្មវិធីដែលបានរៀបចំឡើងនៅពេលនេះ បានផ្តល់ជាកាលានុវត្តភាពពិសេស ដែលសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មត្រកូលលីនពិភពលោកទាំងអស់ បានជួបជុំគ្នាផ្លាស់ប្តូរទស្សនៈ ស្វែងរកកិច្ចសហការ និងឱកាសវិនិយោគនានា។

សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយវិនិយោគិនទាំងអស់ ដើម្បីដាក់ចេញយន្តការទាក់ទាញ និងគាំទ្រវិនិយោគ ដែលមានប្រសិទ្ធភាព, ផ្ដល់ភាពបត់បែនខ្ពស់, អាចបញ្ចៀសហានិភ័យ និងទាញយកផលប្រយោជន៍ឲ្យបានច្រើន នៅក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន និងអនាគត។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់យកគោលការណ៍សន្តិសហវិជ្ជមានយ៉ាងខ្ជាប់ខ្ជួន ដោយមិនមានជម្លោះផលប្រយោជន៍ជាមួយបណ្តាប្រទេសណាមួយឡើយ។ ជាមួយគ្នានេះ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយ ប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាពពេញលេញ, សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនខ្ពស់ និងមានភាពធន់នឹងវិបត្តិ។ ជាក់ស្ដែងប្រទេសកម្ពុជា បានងើបចេញពីវិបត្តិដែលបង្កឡើង ដោយការរីករាលដាលជំងឺកូវីដ១៩ បានឆាប់រហ័ស ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច៥% នៅឆ្នាំ២០២៣ និងព្យាករថាមានកំណើន៦% នៅឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋានសង្គម-សេដ្ឋកិច្ចរឹងមាំ ជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលមានបេសកកម្មយុទ្ធសាស្ត្រ គឺ៖ ការពារ និងថែរក្សាសន្តិភាព ដែលពិបាកទទួលបាន និងពន្លឿនការអភិវឌ្ឍជាតិដើម្បីសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែបន្តផ្តល់អាទិភាពលើវិស័យឯកជន ដោយបន្តធ្វើការកែទម្រង់ស៉ីជម្រៅ សំដៅធ្វើឲ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា មានភាពអំណោយផលល្អប្រសើរ និងលើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែងរបស់វិស័យឯកជននៅលើទីផ្សារអន្តរជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងកសាងមូលដ្ឋានសង្គម-សេដ្ឋកិច្ច ទាំងផ្នែករឹង និងទន់ ដើម្បីបម្រើឲ្យការទាក់ទាញ និងគាំទ្រការវិនិយោគនៅកម្ពុជា។ មូលដ្ឋាន សង្គម-សេដ្ឋកិច្ច ផ្នែករឹង គឺការបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវគោក, ផ្លូវទឹក, ផ្លូវអាកាស, និងផ្លូវដែក ព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលអគ្គិសនីកកើតឡើងវិញ ដូចជា៖ ថាមពល វារីអគ្គិសនី, ថាមពលព្រះអាទិត្យ, និងថាមពលពីខ្យល់ ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង