**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ក្នុងនោះសមាជិក សមាជិកា របស់សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក មកពី៤ប្រទេស។ ដោយក្នុងនោះ មកពីប្រទេសម៉ាឡេស៊ី សឹង្ហបុរី កូរ៉េខាងត្បូង៣នាក់ និងប្រទេសចិនក្នុងតំបន់ជាច្រើនទៀត។

សូមបញ្ជាក់ថា៖ សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង៣សំខាន់៖

ទី១. កៀរគរនូវវិនិយោគគិនក្រៅប្រទេស ឲ្យបានមកមើលឃើញ និងដឹងពីសក្តានុពល និងឱកាសវិនិយោគថ្មីក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន។ ថ្វីត្បិតតែការដាក់ឈ្មោះថា ត្រកូលលីន ក៏ពិតមែន ប៉ុន្តែនៅក្នុងមហាសន្និបាតនេះ គឺមានវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស ចូលរួមក្រៅពីត្រកូលលីនផងដែរ។

ទី២. ដោយសារតែថ្នាក់ដឹកនាំ និងសមាជិកសមាជិការរបស់សមាគម គឺសុទ្ធសឹងតែចេះ៣ភាសា ហើយក៏មានបទពិសោធន៍ ក្នុងការប្រកបការងាររកស៊ីជាមួយជនបរទេសជាច្រើន និងជាយូរមកហើយ ជាពិសេសគឺជាមួយ ជនជាតិចិន ហើយក៏យល់ពីបរិបទនៃសង្គមខ្មែរនាពេលបច្ចុប្បន្ន និងពីមុនផងដែរ ដូច្នេះចង់ឲ្យវិនិយោគគិនដែលឆ្លងកាត់តាមសមាគម ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងវិនិយោគគិនដែលបានមកវិនិយោគ ក្នុងប្រទេសកម្ពុជារួចមកហើយ។

ទី៣. ដោយមើលឃើញពីការលាបពណ៌មូលបង្កាច់បង្អួចពីប្រទេសកម្ពុជា តាមរយៈវីដេអូមិនពិត ឬប្រឌិត ដោយចោទថាប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសុខសុវត្ថិភាព និងជាទីកន្លែង នៃការប្រមូលផ្តុំនូវពួកក្រុមប្រកបរបរ ខុសច្បាប់ជាច្រើន ដោយមូលហេតុនេះហើយធ្វើឲ្យវិស័យទេសចរណ៍ និងការវិនិយោគក្នុងប្រទេសកម្ពុជារងនូវផលប៉ះពាល់ជាខ្លាំង ទើបសមាគមមានបំណង និងគំនិតក្នុងការចូលរួមលុបបំបាត់ និងបង្ហាញទៅសាធារណជននៅ ក្រៅប្រទេសជាពិសេស គឺប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងចិនឲ្យមើលឃើញ និងបានដឹងពីទិដ្ឋភាពជាក់ស្ដែង និងពិតប្រាកដរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សូមជម្រាបថា នៅព្រឹកមិញនេះ ក៏មានការរៀបចំកម្មវិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក និងសមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា និងការប្រកាសពីសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ក្នុងការប្រគល់សិទ្ធិដល់សមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា ក្នុងការរៀបចំនូវ App សម្រាប់ផ្តល់ជូនទៅសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មពិភពលោកទាំង១៥ប្រទេស និង៣៦ការិយាល័យប្រើប្រាស់ក្នុងគោលបំណងផ្គូរផ្គង និងជំរុញនូវអាជីវកម្ម និងពាណិជ្ជកម្មរបស់សមាជិក សមាជិកាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង