**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់

ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ឯកឧត្តម សឹង ម៉ុន អនុប្រធាននៃអនុគណៈកម្មការគ្រប់គ្រង និងទ្រទ្រង់ទូក ង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» ដែលឧបត្ថម្ភដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

បើតាមឯកឧត្តម សឹង ម៉ុន បានពន្យល់ថា ទូក ង ធីវេតតេជះឈ្នះអស់ការលំបាក​ គឺមានអត្ថន័យសំដៅលើ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាលកម្ពុជា  ដល់យុវជន និងពលរដ្ឋទូទៅ​អោយមានជំនាញពិតប្រាកដ​ ទទួលបានការងារល្អ​ និងមានជីវភាពកាន់តែប្រសេីរ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» មានការប្តេជ្ញាខ្ពស់ក្នុងការប្រជែងយកជ័យលាភី​ ដើម្បីបង្ហាញពីសក្តានុពល​ នៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវះនានារបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទូលំទូលាយដល់ស្រទាប់មហាជន យុវជននៅទូទាំងប្រទេស​ ជាពិសេសកម្មវិធី TVET ១,៥លាននាក់ ដែលផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

បន្ថែមពីនេះ ឯកឧត្តម ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនចូលរួមទស្សនាការប្រណាំងទូក ង នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករទូក ង ៕

អត្ថបទដែលជាប់ទាក់ទង