**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”

ភ្នំពេញ៖ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានរៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព” ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ, លោកជំទាវ ម៉ែន នារីសោភ័គ្គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និង មានចូលរួមពីមន្ត្រីអគ្គស្នងការរាជធានីភ្នំពេញ ក្រុមប្រតិបត្តិថ្នាក់កណ្តាល អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ និងយុវជនកាកបាទក្រហមកម្ពុជាមកពី២៥សាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។

យុទ្ធនាការនេះបានហែរដោយថ្មើជើងដោយថ្នាក់ដឹកនាំ និងយុវជនទាំងអស់ចំនួន១៩២នាក់ ចេញពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ទៅគោលដៅស្ពានអាកាស៧មករា ដើម្បីបន្តចែកខិតបណ្ណអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវជូនប្រជពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្តុបស្ពានអាកាស៧មករា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។

លោកជំទាវអគ្គលេខាធិការ បន្តទៀតថា “ក្នុងនាមក្មួយៗយុវជនកាកបាទក្រហមកម្ពុជា សូមបន្តចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយភាពសកម្មនិងចូលរួមការងារសង្គមបានច្រើនឡើងៗថែមទៀត។ ទោះបីជាប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ពាន ផ្លូវថ្នល់ល្អ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តឆក់យកអាយុជីវិតប្រជាពលរដ្ឋរបស់យើងស្លាប់និងរងបួសជាច្រើននាក់ ជារៀងរាល់ថ្ងៃ ដូច្នេះហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានជំរុញលើកទឹកចិត្តឱ្យយុវជនកាកបាទក្រហមកម្ពុជា ធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្តក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន និងចុះអប់រំផ្សព្វផ្សាយ រំលឹក ដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីចូលរួមកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំកម្មវិធីសួរ-ឆ្លើយយករង្វាន់មួកសុវត្ថិភាព និងរង្វាន់លើកទឹកចិត្តជាច្រើនរង្វាន់ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយប្រជាពលរដ្ឋដែលបានរស់នៅ និងធ្វើដំណើរឆ្លងកាត់ទីតាំងស្តង់សំណួរ-ចម្លើយរបស់កាកបាទក្រហមកម្ពុជា នាព្រឹកមិញនេះ៕

អត្ថបទដែលជាប់ទាក់ទង