**រដ្ឋមន្រ្តីសុខាភិបាល៖ ជំរុញ និងបង្កើនការផលិត សារអប់រំសុខភាពបន្ថែមទៀត ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការថែទាំសុខភាព និងត្រូវចូលរួមអនុវត្តទាំងអស់គ្នា**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ**លោកជំទាវ សុវណ្ណ វណ្ណារតន៍៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ នឹងក្លាយជាធនធានមនុស្សដ៏មានសក្តានុពលចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យ ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសំដែងការគួរសម**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់គោលការណ៍ណែនាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តលើកិច្ចការអាទិភាពសំខាន់ៗ ចំនួន១១ ចំណុច**ថ្ងៃនេះ! អ.ដ.ក. ព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាទិញលក់អចលនវត្ថុមួយករណី**ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំក្រុមការងារ គ.ជ.អ.ប ចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ពិនិត្យលើបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ**នគរបាលស្រុកវាលវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់**លោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថកំពង់ស្ពឺ នាំយកថវិកាប្រគល់ជូនគ្រួសារសព អនុសេនីយ៍ទោ ហ៊ីង ធី ដែលទទួលមរណៈភាព**វៀតណាម ជាតួអង្គដ៏សំខាន់ក្នុងភាពតានតឹង ដែលកំពុងបន្តជុំវិញការឡើងកម្តៅលើលម្ហសមុទ្ទចិនខាងត្បូង**ឥណ្ឌា ប្រារព្ធទិវាសាធារណរដ្ឋលើកទី៧៦ ជាមួយក្បួនដង្ហែចម្រុះពណ៌ បង្ហាញពីកម្លាំងយោធា និងភាពចម្រុះនៃវប្បធម៌របស់ខ្លួន**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើនការយកចិត្តទុកដាក់ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែមករា ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៥ ល្ងាច គុណភាពខ្យល់គឺ “ល្អណាស់”**វិធានការក្ដៅមិនលើកលែង! កងកម្លាំងរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចុះបំពេញការងារបង្ក្រាបបទល្មើសនេសាទ**អាជ្ញាធរទន្លេសាប និងធនាគារពិភពលោកប្រចាំកម្ពុជា បើកកិច្ចប្រជុំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធស្ដីពី «ការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប»**កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ**អាជ្ញាម៉ាឡេស៉ី បដិសេធមិនឱ្យទូកដឹកអ្នកស្វែងរកសិទ្ធិជ្រកកោនជាជនជាតិរ៉ូហ៉ីងយ៉ា ចូលចតលើទឹកដីរបស់ខ្លួន**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះក្រុមហ៊ុន ផ្តល់សេវាសន្តិសុខឯកជនចំនួន ២៦ក្រុមហ៊ុន ក្រោយប្រកាសក្ស័យធន**រដ្ឋមន្រ្តី ឈាង រ៉ា៖ សុខភាពបឋម គឺជាការផ្តោតសំខាន់លើសុខភាព និងសុខុមាលភាព ដោយផ្តោតលើការទទួលបានសេវាសុខភាពសម្រាប់បុគ្គលម្នាក់ៗ និងសម្រាប់សហគមន៍**រដ្ឋបាលលោក ណាល់ ត្រាំ ជំរុញឱ្យទីភ្នាក់ងារ USAID ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររបៀបបែងចែកជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅជុំវិញពិភពលោក

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង ប្រទេសចិន

ភ្នំពេញ៖ នៅទីក្រុងឆុងឈីងនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦ របស់សមាគមច្បាប់ចិន និងថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “កិច្ចសហប្រតិបត្តិការច្បាប់ អាស៊ាន-ចិន” នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូកម្ពុជាដែលអញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦នេះ រួមមាន ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទការល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ដែលជានិស្សិតកំពុងបំពេញការសិក្សាថ្នាក់បណ្ឌិតនៅទីក្រុងឆុងឈីង ព្រមទាំងប្រតិភូមកពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សាកលវិទ្យល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៦នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីបណ្តាថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលរបស់បណ្តាប្រទេសអាស៊ាន ថ្នាក់ដឹកនាំវិស័យតុលាការ អ្នកជំនាញក្នុងវិជ្ជាជីវៈច្បាប់ ក្រុមមេធាវី អ្នកជំនួញ និងនិស្សិតដែលកំពុងបន្តការសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ និងច្បាប់នៃទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ បានគោរពអញ្ជើញឯកឧត្តមបណ្ឌិត ជិន ម៉ាលីន និងប្រតិភូកម្ពុជា ជួបប្រជុំ និងពិភាក្សាជុំវិញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាកន្លងមកជាមួយក្រសួងយុត្តិធម៌ ហើយឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមកក្នុងការអភិវឌ្ឍនូវមូលធនមនុស្ស ព្រមទាំងស្នើសុំឱ្យមានការផ្តល់នូវអាហារូបករណ៍ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្ថែមទៀត ដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យនេះ និងសហការគាំទ្រដល់កម្មវិធីកែទម្រង់អាទិភាពរបស់ក្រសួងក្នុងការបង្កើតតុលាការពាណិជ្ជកម្ម និងការរៀបចំនូវយន្តការផ្សេងៗទៀតក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង