**រដ្ឋមន្ត្រីបរិស្ថាន៖ អ្វីដែលយើងទទួលបានជោគជ័យពីខេត្តកំពង់ឆ្នាំងនោះគឺប្រជាជន ប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិច និងធ្វើសកម្មភាពរើសសំរាមតាមដងវិថី តាមទីសាធារណៈនានា**ទេសរដ្ឋមន្រ្តី គន់ គីម វាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្រចេះ ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់ប្រជាកសិករដែលជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព**ទេសរដ្ឋមន្រ្តី លី ធុជ ស្នើសុំឱ្យទីភ្នាក់ងារ NPA គាំទ្រការរៀបចំគោលនយោបាយជាតិសកម្មភាពមីន និងសំណើសុំពន្យាពេលបោសសម្អាតមីនលើកទី៣របស់កម្ពុជា**ក្រុមប្រឹក្សាធុរកិច្ចស្ត្រីហ្វីលីពីន ចាប់អារម្មណ៍វិនិយោគលើវិស័យ សក្ដានុពលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិសដៅការងាររបស់ខ្លួនជាប្រយោជន៍ ដើម្បីជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានការអភិវឌ្ឍរីកចំរើន និងទាក់ទាញទេសចរណ៍**ឯកឧត្តម វ៉ាង វិនពីន៖ កម្ពុជាជាមិត្តល្អ មិត្តពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាដើម្បីជំរុញឱ្យទំនាក់ទំនងកាន់តែរឹងមាំ**ឯកអគ្គរដ្ឋទូតវៀតណាម៖ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជារក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ**ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារបរិច្ចាគឈាម សម្រាប់ទុកជួយសង្គ្រោះជីវិតមនុស្ស**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ**សប្តាហ៍ទី៣ នៃខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង ១ម៉ឺនសេវាទូទាំងប្រទេស**រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅឃុំថ្មគ្រែ ស្រុកចិត្របុរី**ស្នងការខេត្តកំពង់ចាម ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្ដអភិវឌ្ឍន៍ចំណេះដឹង ដើម្បីបង្កើនសមត្ថភាព ក្នុងការអនុវត្តការងារជំនាញ ឱ្យកាន់តែមានប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ របស់លេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា**លោក ដូណាល់ ត្រាំ នឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើលោក ពូទីន មិនចរចាអំពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន**មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវ របស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ចំនួន ៤៨៣ហិកតា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥**ប្រធានាធិបតីរុស្ស៊ី ហៅទូរសព្ទជាមួយប្រធានាធិបតីចិន ដោយលោកបានស្នើឱ្យមានការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាធុរកិច្ចស្រ្តីហ្វីលីពីន និងគណៈប្រតិភូតំណាងក្រុមហ៊ុនដែលជាសមាជិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ

ឯកឧត្តម ហង្ស វិចិត្រ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា”

ភ្នំពេញ៖ ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ព្រមទាំងថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសជាមន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសិក្ខាកាមមកពីគ្រប់នាយកដ្ឋាននៃអង្គភាពថវិកាចំណុះឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា សរុបប្រមាណ១០៥រូប។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាមូលដ្ឋាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងនីតិវិធីនៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម និងអង្គភាពថវិកា ជូនដល់មន្ត្រីជំនាញនៅគ្រប់អង្គភាពថវិកា ដែលស្ថិតក្រោមអាណាប័កអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តថវិការបស់អង្គភាពថវិកាទាំងអស់។

សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បាននឹងកំពុងចូលរួមអនុវត្តយ៉ាងសកម្មស្របតាមចក្ខុវិស័យ យុទ្ធសាស្ត្រ និងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ហើយការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ បានផ្តល់ជាចំណេះដឹងបន្ថែមដល់សិក្ខាកាមជាមន្ត្រីបង្គោលទាំងអស់នៃគ្រប់អង្គភាពថវិការបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា យកទៅបំពេញបន្ថែមលើការអនុវត្តការងារគាំទ្រដល់ការគ្រប់គ្រង និងអនុវត្តថវិកា ដើម្បីត្រៀមលក្ខណៈជំរុញឱ្យអង្គភាពថវិកានាយកដ្ឋានទាំងអស់ក្លាយទៅជាអាណាប័កផ្ទេរសិទ្ធិជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង