**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

លោក ត្រាំ ជ្រើសរើសលោក John Ratcliffe សម្រាប់តំណែងនាយកទីភ្នាក់ងារចារកម្ម CIA

វ៉ាសុីនតោន៖ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីការជ្រើសរើស លោក John Ratcliffe សម្រាប់តំណែងជានាយកនៃទីភ្នាក់ងារចារកម្ម CIA ក្នុងរដ្ឋបាលរបស់លោក នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ratcliffe ធ្លាប់បានកាន់តួនាទីជា នាយកស៉ើបការណ៍សម្ងាត់ជាតិ ហៅកាត់ថា DNI ដែលជាតំណែងជាន់ខ្ពស់បំផុត នៅក្នុងសហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក ចាប់ពីចុងខែឧសភា ឆ្នាំ២០២០ រហូតដល់ពេលលោក ត្រាំ ចាកចេញពីសេតវិមាន នៅខែមករា ឆ្នាំ២០២១។ ក្រោយមក លោកបានធ្វើជាសហប្រធាន នៅវិទ្យាស្ថានស្រាវជ្រាវ Center for American Security ដែលគាំទ្រគោលជំហររបស់លោក ត្រាំ ហើយថ្មីៗនេះ លោកបានជួយផ្តល់ប្រឹក្សាដល់អតីតប្រធានាធិបតីរូបនេះ ជុំវិញគោលនយោបាយ​សន្តិសុខជាតិ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

គួរបញ្ជាក់ថា អំឡុងសវនាការព្រឹទ្ធសភា ដើម្បីអនុម័តការតែងតាំងរូបលោកជា នាយកស៉ើបការណ៍សម្ងាត់ជាតិ កាលពីខែឧសភា ឆ្នាំ២០២០ លោក Ratcliffe ធ្លាប់បានសន្យាថា លោកនឹងព្យាយាមផ្តល់ការណ៍សម្ងាត់ ដែលមិនលម្អៀង និងទាន់ពេលវេលា។ លោក Ratcliffe ក៏បានសន្យាដែរថា រូបលោកនឹងឃ្លាំមើលយ៉ាងដិតដល់ លើបញ្ហាផ្សេងៗ ដូចជាយោធារបស់អ៉ីរ៉ង់ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសកម្មភាពជ្រៀតជ្រែកពីបរទេស ក្នុងដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង