**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

មេដឹកនាំកំពូលចិន បញ្ជាឱ្យស៊ើបអង្កេតដើម្បីរកមូលហេតុ ករណីរថយន្ដមួយគ្រឿងបើកបំបុកហ្វូងមនុស្ស ស្លាប់៣៥នាក់

ប៉េកាំង៖ មេដឹកនាំកំពូលរបស់ចិន បានបញ្ជាឱ្យអាជ្ញាធររបស់ខ្លួនប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីព្យាបាលអ្នករងរបួស នៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូងមនុស្ស នៅភាគខាងត្បូងប្រទេសចិន និងធ្វើការស៊ើបអង្កេតដើម្បីរកមូលហេតុនៅពីក្រោយការវាយប្រហារនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្សនៅខាងក្រៅពហុកីឡដ្ឋានមួយ ក្នុងទីក្រុង Zhuhai ដោយសម្លាប់មនុស្ស ៣៥នាក់ និង៤៣នាក់រងរបួស បានកើតឡើងតាំងតែពីល្ងាចថៃ្ងចន្ទដើមសប្ដាហ៍នេះ មកម្ល៉េះ។ ប៉ុន្តែ រហូតដល់ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ទើបអាជ្ញាធរចិនទម្លាយឱ្យដឹងជាផ្លូវការថាមានអ្នកបើករថយន្ដម្នាក់ បានបើកបំបុកហ្វូងមនុស្ស។

បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោកប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លោក Li Qiang បានជំរុញឱ្យអាជ្ញាធរក្នុងតំបន់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីព្យាបាលអ្នករងរបួស ហើយបើកការស៊ើបអង្កេតលើករណីនេះ។
Xinhua បន្ថែមថាលោក ស៊ី ជីនពីង ក៏បានរុញផងដែរឱ្យអាជ្ញាធរក្នុងតំបន់ និងពាក់ព័ន្ធទាំងអស់ រៀនសូត្រពីហេតុការណ៍សោកនាដកម្មខាងលើ និងពង្រឹងសមត្ថភាពបង្ការ ក៏ដូចជាទប់ស្កាត់ ដើម្បីធានាស្ថិរភាពក្នុងសង្គម។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរចិន អ្នកបើកបររថយន្ដមានអាយុ ៦២ឆ្នាំ និងមាននាមត្រកូល Fan ហើយរូបគេមានការខឹងសម្បារពាក់ព័ន្ធនឹងការបែកចែកទ្រព្យសម្បតិ្ត នៅក្នុងការលែងលះជាមួយប្រពន្ធ។ តែមិនមានការបញ្ជាក់ជាផ្លូវការថាតើហេតុអ្វីបានជារូបគេបើករថយន្ដបំបុកហ្វូងមនុស្សនោះទេ៕

អត្ថបទដែលជាប់ទាក់ទង