**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក **ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ តាមដានស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងលំហូរពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក តាមរយៈកាមេរ៉ាសុវត្ថិភាព**រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ លោក ចូ បៃឌិន ជាគូប្រជែងនយោបាយយូរអង្វែង បានជួបពិភាក្សាគ្នាទល់មុខអំពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា កាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំដ៏ស្និទ្ធស្នាលមួយ រៀបចំឡើងដើម្បីបង្ហាញពីការផ្ទេរអំណាចដោយរលូន ទោះបីជាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងលើគោលនយោបាយក៏ដោយ។

មេដឹកនាំ​អាម៉េរិក​ទាំងពីរ​ បាន​អង្គុយ​ក្បែរ​គ្នា​នៅក្នុង​ការិយាល័យ​រាងពងក្រពើ​របស់​សេតវិមាន។ អ្នកនាំពាក្យសេតវិមាន លោកស្រី ខារីន ជីន-ព្យែរ (Karine Jean-Pierre) បានប្រាប់អ្នកយកព័ត៌មានថា៖«អ្នកទាំង២ បានពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ និងគោលនយោបាយក្នុងស្រុកសំខាន់ៗដែលប្រទេសជាតិ និងពិភពលោកកំពុងប្រឈមមុខ។ វា​ពិត​ជា​មាន​ភាព​ស្និទ្ធស្នាល​គួរ​ឱ្យ​គោរព​ណាស់ និង​មាន​សារសំខាន់»។ លោក​ស្រី​បន្ត​ថា កិច្ច​ប្រជុំ​នេះ​មាន​រយៈ​ពេល​ប្រហែល២ម៉ោង។ ទន្ទឹមនឹងនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានប្រាប់អ្នកសារព័ត៌មានថា លោក បៃឌិន បានអះអាងថា ការគាំទ្រសម្រាប់អ៊ុយក្រែន..គឺល្អ!សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ពីព្រោះអឺរ៉ុបដ៏រឹងមាំ និងស្ថិរភាពនឹងរារាំងអាម៉េរិកមិនឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។

លោក ត្រាំ បានប្រាប់កាសែត New York Post ថា លោក និងលោក បៃឌិន បាននិយាយគ្នាយ៉ាងច្រើនអំពីមជ្ឈិមបូព៌ា កំលុងពេលសន្ទនារបស់ពួកគេ។ កាសែត បានដកស្រង់សម្តីលោក ត្រាំ ថា៖«ខ្ញុំចង់ដឹងពីទស្សនរបស់គាត់អំពីកន្លែងដែលយើងនៅ ។ ហើយ​គាត់​បានប្រាប់​ខ្ញុំ គាត់​មាន​ចិត្ត​សប្បុរស​ណាស់»។ បុរសទាំងពីរ បាននិយាយអំពីការផ្លាស់ប្ដូរអំណាចដោយរលូន។ លោក បៃឌិន បាន​ប្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថា៖«ខ្ញុំទន្ទឹង​រង់ចាំ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​រលូន ដូច​យើង​បាន​និយាយ ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ប្រាកដ​ថា ​អ្នក​មាន​កន្លែង​ស្នាក់នៅ និង​អ្វី​ដែល​អ្នក​ត្រូវ​ការ។ សូមស្វាគមន៍ ស្វាគមន៍ការត្រឡប់មកវិញ»។ ដោយឡែក លោក ត្រាំ ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បាននិយាយថា​៖«នយោបាយ…គឺមានភាពតឹងតែង ហើយវាជាករណីជាច្រើនមិនមែនជាពិភពលោកដ៏ស្រស់បំព្រងនោះទេ ប៉ុន្តែវាគឺជាពិភពលោកដ៏ស្រស់បំព្រងនាពេលបច្ចុប្បន្ន ហើយខ្ញុំសូមកោតសរសើរចំពោះវាខ្លាំងណាស់ ការផ្លាស់ប្ដូរដែលរលូនណាស់។ ហើយខ្ញុំពិតជាកោតសរសើរចំពោះរឿងនេះណាស់លោក ចូ »។

ស្ត្រីទីមួយ លោកស្រី ជីល បៃឌិន (Jill Biden) បានចូលរួមជាមួយលោក បៃឌិន ក្នុងការស្វាគមន៍លោក ត្រាំ នៅពេលមកដល់របស់គាត់។ លោកស្រី ជីល បានផ្តល់ឱ្យលោក ត្រាំ នូវលិខិតអបអរសាទរដែលសរសេរដោយដៃសម្រាប់ភរិយារបស់គាត់ គឺ មេឡានៀ ត្រាំ (Melania Trump) ហើយបានបង្ហាញពីការត្រៀមខ្លួនក្នុងការជួយដល់ការផ្លាស់ប្ដូរអំណាច។ បុរស​ទាំង​ពីរ​ បាន​រិះគន់​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពួកគេមានភាពខុសគ្នាយ៉ាងធំធេងលើគោលនយោបាយពីការប្រែប្រួលអាកាសធាតុទៅកាន់ប្រទេសរុស្ស៊ីរហូតដល់ការធ្វើពាណិជ្ជកម្ម។ លោក បៃឌិន អាយុ ៨១ ឆ្នាំបានពណ៌នាលោក ត្រាំ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ខណៈដែលលោក ត្រាំ អាយុ ៧៨ ឆ្នាំបានពណ៌នាលោក បៃឌិន ថាជាអសមត្ថភាព៕

អត្ថបទដែលជាប់ទាក់ទង