**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ បំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានល្អ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥**សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ**ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួសជុលពង្រឹងស្ពានហាលខាងកើតប្រាសាទបេងមាលា ឱ្យរឹងមាំឡើងវិញ**ក្រសួងការងារ និងអូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈរវាងអូស្ត្រាលី និងកម្ពុជា**ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ចំនួន២ ក្នុងខេត្តសៀមរាប**ប្រធាន ECB ព្រមានពីការខូចខាតសេដ្ឋកិច្ចធ្ងន់ធ្ងរពីសង្គ្រាមពាណិជ្ជកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក**លោក ពូទីន ធានាអាយុជីវិតដល់ទាហានអ៊ុយក្រែននៅតំបន់ Kursk នៅពេលពួកគេចុះចាញ់**ព្រឹទ្ធសភាអាមេរិកអនុម័តវិក្កយបត្រផ្តល់មូលនិធិរយៈពេល៦ខែជាច្រើនម៉ោងមុនពេលផុតកំណត់បិទ**លោក Mark Carney ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដា ព្រមទាំងតែងតាំងគណៈរដ្ឋមន្ត្រីថ្មី**ជនសង្ស័យចំនួន ២,៨៧៦នាក់ បានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន**ចិន, រុស្ស៊ី និងអ៊ីរ៉ង់ អះអាង​ឡើងវិញ​នូវ​ការសន្ទនា​ថា​ជា​ជម្រើស​ដែលអាច​សម្រេចបាន​សម្រាប់​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់**កម្ពុជា និងអង្គការយូណេស្កូ ពិភាក្សាគ្នាលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ ការការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង

អ៊ីតាលី រិះគន់ Elon Musk និងស្នើកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសខ្លួន

បរទេស៖ ប្រធានាធិបតីអ៊ីតាលី បានស្នើឱ្យមហាសេដ្ឋី Elon Musk កុំមកជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីតាលី ខណៈដែលមហាសេដ្ឋី អាមេរិករូបនេះបាននិយាយថា ចៅក្រមទីក្រុងរ៉ូមដែលរារាំង គំនិតផ្តួចផ្តើមប្រឆាំង នឹងអន្តោប្រវេសន៍ គួរតែត្រូវបានបណ្តេញចេញ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះ នៅ លើបណ្តាញសង្គម X កាលពីថ្ងៃទី ១២ ខែវិច្ឆិកា មហាសេដ្ឋីអាមេរិក Elon Musk បានសរសេរថា “ចៅក្រមទាំងនេះ ត្រូវតែទៅ” ដោយសំដៅទៅលើក្រុមប្រឹក្សា ចៅក្រមនៅទីក្រុងរ៉ូម ដែលបានរារាំងគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលអ៊ីតាលី ក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិ ជ្រកកោនទៅប្រទេសអាល់បានី។
គំនិតផ្តួចផ្តើមនេះត្រូវបានចាប់ផ្តើម ដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី Giorgia Meloni ដើម្បីទប់ស្កាត់លំហូរ នៃជនអន្តោប្រវេសន៍ខុសច្បាប់ ចូលទៅក្នុងប្រទេសអ៊ីតាលី ។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមនៅទីក្រុងរ៉ូមបាន ចោទសួរ ពីភាពស្របច្បាប់នៃគម្រោងនេះ ដែលមានន័យថា អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេស អាល់បានីត្រូវតែត្រលប់ទៅប្រទេសអ៊ីតាលីវិញ។

ការអត្ថាធិប្បាយរបស់លោក Elon Musk គឺជាព័ត៌មានទំព័រ មុខនៅក្នុងប្រទេសអ៊ីតាលី ហើយបានកើតឡើងប៉ុន្មាន ម៉ោងមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានតែងតាំងគាត់ឱ្យដឹកនាំក្រុមប្រឹក្សា អនុវត្តរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាស្ថាប័នមួយ ដែលមានភារកិច្ចបង្កើតរដ្ឋាភិបាល ដែលមានប្រសិទ្ធភាពជាងមុន។

ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បាននិយាយនៅថ្ងៃនេះ ដោយមិនបាននិយាយចំឈ្មោះ Elon Musk ថា អ៊ីតាលី​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​អស្ចារ្យ និង​ចេះ​ថែរក្សា​កិច្ចការ​របស់​ខ្លួន ។ អ្នកណាក៏ដោយ ជាពិសេសអ្នកដែលហៀប នឹងទទួលតួនាទីសំខាន់ ក្នុងរដ្ឋាភិបាល នៃសម្ព័ន្ធមិត្ត ត្រូវតែគោរពអធិបតេយ្យភាពរបស់យើង ហើយមិនអាច ទទួលតួនាទីបង្រៀន អ្នកដទៃបានទេ” ៕

អត្ថបទដែលជាប់ទាក់ទង