**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១**សម្ដេចតេជោ៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកដែរ**ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យអុំទូក**ខេត្តសៀមរាប រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤**ហ្វីលីពីនប្រកាសអាសន្នអំពីព្យុះ ដល់កម្រិតខ្ពស់បំផុត និង៊ជម្លៀស មនុស្សរាប់ពាន់នាក់**រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ**ការរៀបចំក្បួនដង្ហែប្រទីបទៅតាមលំដាប់លេខរៀង ថ្ងៃទី១ ថ្ងៃទី២ ក្នុងព្រះរាជពិធីបុណ្យអុំទូក ត្រូវនឹងថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤**កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពង្រឹងផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក**បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ**និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន**ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ**មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ**តើយន្តការ APEC មានសារៈសំខាន់បែបណាចំពោះសេដ្ឋកិច្ចពិភពលោក ?**ក្រសួងទេសចរណ៍ លុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធីសប្តាហ៍ទឹកអន្តរជាតិកូរ៉េ ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ**ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ឥណ្ឌូណេស៊ី និងអូស្ត្រាលី ធ្វើសមយុទ្ធរួមគ្នា

ហ្សាការតា៖ ទាហានឥណ្ឌូណេស៊ី និងអូស្ត្រាលីជាង២០០០នាក់ បានធ្វើសមយុទ្ធយោធារួមគ្នាកាលពីថ្ងៃពុធទី១៣ ខែវិច្ឆិកា បន្ទាប់ពីសម្ព័ន្ធមិត្តទាំង២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ដោយសន្យាកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រទេសទាំងពីរ បានស្វះស្វែងរកការបង្កើនទំនាក់ទំនងសន្តិសុខនៅពេលប្រឈមមុខនឹងការកើនឡើងនៃចំណុចខ្លាំងនៅក្នុងតំបន់ រួមទាំងសមុទ្ទចិនខាងត្បូង ដែលរដ្ឋមួយចំនួនទាមទារអធិបតេយ្យភាពលើកោះជម្លោះ និងផ្លូវទឹកផងដែរ។ សមយុទ្ធរយៈពេល៤ថ្ងៃដែលមានឈ្មោះថា Keris Woomera នៅលើកោះសំខាន់របស់ឥណ្ឌូណេស៊ី Java រួមមាន៖ លំហាត់អាកាស ផ្លូវគោក សមុទ្ទ និងតាមអ៊ីនធឺណិត នៅក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលស៍ (Richard Marles) បានហៅថា៖«សមយុទ្ធដ៏ធំបំផុតដែលអូស្ត្រាលីនឹងធ្វើនៅខាងក្រៅប្រទេសរបស់យើងនៅឆ្នាំនេះ»។

ស្ថានទូតអូស្ត្រាលីប្រចាំនៅរដ្ឋធានីហ្សាការតា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងទាំងពីរបានចុះចតលើអាកាសនៅឆ្នេរមួយនៅភាគខាងកើតកោះជ្វាកាលពីថ្ងៃពុធ។ រថក្រោះ កប៉ាល់ យន្តហោះចម្បាំង យានចុះចត ឧទ្ធម្ភាគចក្រវាយប្រហារ និងបុគ្គលិកយោធាប្រហែល២០០០នាក់ ក៏បានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតផងដែរ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីនតូ បានហៅកិច្ចព្រមព្រៀងសន្តិសុខថ្មីដែលបានចុះហត្ថលេខាកាលពីខែសីហាថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វារួមបញ្ចូលបទប្បញ្ញត្តិសម្រាប់សមយុទ្ធរួម និងការដាក់ពង្រាយទៅកាន់ប្រទេសនីមួយៗ។ រដ្ឋធានីហ្សាការតា ក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយរុស្ស៊ីកាលពីដើមខែនេះ នៅឯឆ្នេរសមុទ្ទភាគខាងកើតនៃកោះជ្វា។ អូស្ត្រាលី សង្ឃឹម ថា នឹង ពង្រឹង ទំនាក់ទំនង កាន់តែ ជិត ស្និទ្ធ ជាមួយ ឥណ្ឌូណេស៊ី ខណៈ ដែល តំបន់ នេះ ត្រូវ បាន ប្រទាញប្រទង់ ដោយ ការ ប្រជែង គ្នា រវាង ចិន និង សហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង