**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ អ្នកថារាជរដ្ឋាភិបាលកម្ពុជាឃើញតែអួត អត់មានអ្វីសោះនោះ សុទ្ធតែអ្នកមិនព្រមបើកភ្នែកមើល**រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង១៩ពាន់ក្បាលបន្ថែមទៀត**នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យសិក្សាផ្លូវរថភ្លើងភ្ជាប់ពីផ្លូវឃ្យុងយូ ឆ្ពោះទៅព្រលានយន្តហោះ​​អន្តរជាតិសៀមរាប-អង្គរ**សម្ដេចតេជោ អំពាវនាវដល់កងទ័ពទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅតំបន់នោះឡើយ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រដាប់អាវុធ ជុំវិញបញ្ហា «កោះគុត»**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ វិនិយោគលើចំណេះដឹង ទើបអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើន**សម្ដេចធិបតី៖ កន្លងទៅយើងពិតជាមានការព្រួយបារម្ភ ចំពោះវិស័យទេសចរណ៍ ដោយសារតែមានការផ្សព្វផ្សាយខុសការពិត ពីកម្ពុជា**ប្រមុខរាជរដ្ឋាភិបាល បង្ហាញការប្ដេជ្ញាចិត្ដ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាបាននិរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើការអប់រំ គឺជាការវិនិយោគលើអនាគត**នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានការដោះដូរ សាលាតិចណូ នោះទេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកឱ្យផ្សព្វផ្សាយវិជ្ជមានពីកម្ពុជា ព្រោះការផ្សព្វផ្សាយនេះហើយ ទើបទេសចរមកកម្ពុជាកើនឡើង**សម្ដេចតេជោ អំពាវនាវដល់ពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត**សម្តេចប្រធានព្រឹទ្ធសភា៖ កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ**សម្តេចតេជោ៖ កម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នានោះឡើយ**ការចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើម លើកទី៨នៅលើទឹកដីខេត្តកំពង់ឆ្នាំង បានបញ្ចប់ដោយភាពជោគជ័យ**ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងជុំវិញប្រធានបទកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ**លោក Amos Hochstein នឹងធ្វើដំណើរទៅអ៉ីស្រាអែល ដើម្បីបន្តកិច្ចចរចាបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា**IMF ព្រមានថា ពន្ធគយសងសឹកពីតំបន់អាស៊ីអាចបំផ្លាញកំណើនសេដ្ឋកិច្ច**អ៊ីរ៉ង់ អំពាវនាវដល់សម្តេចប៉ាប ឱ្យជួយបញ្ឈប់សង្រ្គាមនៅមជ្ឈិមបូព៌ា

ក្រសួងការងារ រៀបចំស្តង់បង្ហាញពីវិស័យធំៗចំនួន៣ សម្រាប់សាធារណជនទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក 

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានអំពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជនចូលទស្សនា និងសាកសួរព័ត៌មាន។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ( TVET)។

សម្រាប់ស្តង់ផ្សព្វផ្សាយ និងចុះបញ្ជីចល័តរបស់ ប.ស.ស. សាធារណជនអាចធ្វើការសាកសួរព័ត៌មានទូទៅពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងទទួលបានឯកសារផ្សព្វផ្សាយដោយឥតគិតថ្លៃរួមមានសៀវភៅកម្រងឯកសារ/ខិត្តប័ណ្ណបេឡាជាតិសន្តិសុខសង្គម និងយន្តការបង្ការហានិភ័យការងារ។ អ្វីដែលពិសេសនោះគឺ សាធារណជនក៏អាចធ្វើប័ណ្ណសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មករនិយោជិតនៃវិស័យឯកជន (ទទួលបានប័ណ្ណភ្លាមៗ) តែម្តង។

បន្ថែមពីនេះ សម្រាប់សមាជិកដែលបានចុះបញ្ជីតាមកម្មវិធីទូរសព្ទដៃ និងទទួលបានការពិនិត្យឯកភាពពីមន្រ្តី ប.ស.ស. រួចរាល់អាចមកយកកាតនៅស្តង់ចុះបញ្ជីចល័តនេះបាន គ្រាន់តែបង្ហាញសារ ដែលបានឯកភាពនោះជាការស្រេច។ ក្នុងនោះដែរ លោកអ្នកក៏មានឱកាសទទួលបានរង្វាន់អនុស្សាវរីយ៍រួមមាន៖ អាវយឺត ថង់យួរ សៀវភៅ និងមួក ដ៏ស្រស់ស្អាតពី ប.ស.ស. ផងដែរ។

ដោយឡែក ស្តង់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ ក៏បានដាក់តាំងបង្ហាញពីការផ្សព្វផ្សាយពីសេវាការងារ, ព័ត៌មានជ្រើសរើសកម្លាំងពលកម្មក្នុងប្រទេស, ផ្តល់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ, និងចុះឈ្មោះអ្នកស្វែងរកសម្រាប់ប្រជាពលរដ្ឋដែលចូលរួមកម្មវិធីនេះផងដែរ។

ទន្ទឹមនេះ ក្រសួងការងារក៏បានដាក់ស្តង់បង្ហាញពីវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសាធារណជនទាំងអស់អាចមកទទួលសេវាធ្វើខិតបណ្ណកម្មវិធី  TVET 1.5M និងការបង្ហាញពីមុខជំនាញទាំង ៤៥ ដែលកំពុងត្រូវបានបណ្តុះបណ្តាលផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញទាំងអស់សូមមកទស្សនាស្តង់ទាំង៣វិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានដាក់តាំងបង្ហាញរយៈពេល៣ថ្ងៃពេញនៃព្រះរាជពិធីបុណ្យអុំទូកឱ្យបានផុសផុល ដើម្បីទទួលបានព័ត៌មាន និងឱកាសផ្សេងៗជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង