**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ

ថ្ងៃទី១៤ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ពេលធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៉េរូ ព្រមទាំងចូលរួម កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC លើកទី ៣១ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែត «ប្រជាជនប៉េរូ» ក្រោមចំណងជើងថា «សូមឱ្យនាវាមិត្តភាពរវាងចិននិងប៉េរូបរទៅមុខកាន់តែឆ្ងាយ»។
លោក Xi Jinping បានលើកឡើងក្នុងអត្ថបទថា នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំនៅប្រទេសប៉េរូបន្ទាប់ពីខ្ញុំទទួលតំណែងជាប្រធានរដ្ឋចិន។ រាល់ពេលមកដល់ប៉េរូ ខ្ញុំសុទ្ធតែបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាមិត្តភាពរបស់ប្រជាជនប៉េរូចំពោះប្រជាជនចិន។ ចំណងមិត្តភាពនេះបានចាក់ឫសក្នុងតម្រិះប្រាជ្ញានៃអរិយធម៌ដ៏យូរលង់ បានបន្តវេនពីប្រវត្តិសាស្តតាំងពីបុរាណកាល ហើយមានភាពកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។
លោក Xi Jinping បានលើកឡើងទៀតថា ឆ្នាំ២០២៤នេះ សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០បានបើកធ្វើដោយជោគជ័យ ដែលបានផ្តល់ឱកាសអភិវឌ្ឍថ្មីជូនចំពោះបណ្តាប្រទេសលើពិភពលោក ដែលក្នុងនោះបូករួមទាំងប្រទេសប៉េរូផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនិងលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូនឹងរួមគ្នាធ្វើជាអធិបតីតាមអនឡាញក្នុងពិធីសម្ពោធបើកដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancay ។ កំពង់ផែ Chancay ជាគម្រោងសំខាន់នៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងប៉េរូ និងជាកំពង់ផែវៃឆ្លាតទីមួយនៃអាមេរិកខាងត្បូង ដែលនឹងមានអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនិងកិច្ចកសាងសមាហរណភាពនៃតំបន់អាមេរិកឡាទីននិងការ៉ាប៊ីនទាំងមូល ។ កិច្ចប្រជុំកំពូលអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកនេះធ្វើក្រោមប្រធានបទ « សមត្ថភាព និម្មាបនកម្ម កំណើន » ភាគីចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលជាមួយប៉េរូ ដើម្បីជំរុញឱ្យកិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កា និងដើម្បីរួមចំណែកថ្មីក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង