**កម្ពុជា-អឺរ៉ុប វាយតម្លៃខ្ពស់អំពីទំនាក់ទំនង និងភាពជាដៃគូ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា**យ៉ាងហោចណាស់មនុស្ស ២៧នាក់ បានស្លាប់ បន្ទាប់ពីទូកជនចំណាកស្រុក ២គ្រឿង បានលិចនៅក្នុងដែនទឹកនៃទីក្រុង Sfax ប្រទេសទុយនីស៊ី**ក្នុង១ខែធ្នូ ២០២៤ មានភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរជិត ១៥០០០នាក់**ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងពិចារណាលើច្បាប់ថ្មី ដែលអាចហាមឃាត់យន្តហោះគ្មានមនុស្សបើករបស់ចិន នៅសហរដ្ឋអាមេរិក**អ្នកជំនាញសេដ្ឋកិច្ច៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក គឺជាការបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ខណៈក្រសួងបរិស្ថាន បាននិងកំពុងខិតខំអប់រំបង្កើនចំណេះដឹងចំពោះការទុកដាក់សំរាម ក្នុងនោះបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់តាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយជំរុញ ឱ្យមានការចូលរួម រក្សាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិកនៅតាមសាលារៀន នឹងឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមយុវជនស្រឡាញ់បរិស្ថាន បាននាំគ្នាចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់សំណល់សំរាមប្លាស្ទិក ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ការដើរជាក្បូនជាមួយនឹងបដានៃពាក្យស្លោករបស់ក្រសួងបរិស្ថាន«កម្ពុជាស្អាត ខ្មែរធ្វើបាន», «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រុមយុវជនទាំងនោះ បានដាក់គោលដៅ និងចុះធ្វើការពន្យល់ដោយផ្ទាល់ទៅដល់ប្រជាពលរដ្ឋដែលមកកម្សាន្ត ក៏ដូចជាអាជីវករដែលតាំងលក់ផលិតផល នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្រុមយុវជនមកពីសមាគមស្រ្តីទ្រទ្រង់សន្តិភាព និងសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានយល់ថា នេះជាឱកាសដ៏ល្អមួយ សម្រាប់យុទ្ធនាការផ្សព្វផ្សាយពីការទុកដាក់សំរាម និងសំណល់ប្លាស្ទិកបានត្រឹមត្រូវ ខណៈរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានបានធ្វើជាហូរហែនាពេលកន្លងមក និងកំពុងជំរុញ ដើម្បីឱ្យកម្ពុជាស្អាតបន្ថែមទៀត ពិសេសឈានទៅគ្មានសំណល់ប្លាស្ទិកទូទាំងប្រទេស។

អ្នកនាង ឃុត ណារឿន ប្រធានសមាគមស្រ្តីទ្រទ្រង់សន្តិភាព បានឱ្យដឹងថា នៅថ្ងៃទី១ ចុះពន្យល់ និងណែនាំប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលតាំងលក់ផលិតផលនៅតំបន់កម្សាន្តកោះពេជ្រ ខណៈថ្ងៃទី២ធ្វើនៅជ្រោយចង្វារ ត្រើយខាងកើតទន្លេសាប និងថ្ងៃទី៣នៅតំបន់កម្សាន្តមុខវត្តបទុមវត្តី និងវិមានឯករាជ្យ។«សមាគមទាំងពីរបានសហការជាមួយក្រសួងបរិស្ថាន ដើម្បីចុះពន្យល់ ណែនាំប្រជាពលរដ្ឋខ្មែរយើង ដែលមកកម្សាន្ត ក៏ដូចជាអាជីវកម្មដែលតាំងលក់ផលិតផល នាឱកាសនៃព្រះរាជពិធីបុណ្យទាំងបីថ្ងៃនេះ»។

ចំណែក កញ្ញា ប៉េង ឈុយ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានឱ្យដឹងថា ការចុះពន្យល់នេះ មានការទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ បូករួមទាំងការញែកសំណល់សំរាម ដែលបានប្រើប្រាស់រួមដូចជាថង់ប្លាស្ទិក ដបទឹកជ័រ ប្រអប់ស្នោជាដើម។

សូមបញ្ជាក់ថា នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម មីហ្សុដា បានបន្ថែមធុងសំរាមថ្មីចំនួនជាង១ពាន់ធុង លើធុងសំរាមដែលមានស្រាប់ប្រមាណ៣ពាន់ធុង សម្រាប់ដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា៕

អត្ថបទដែលជាប់ទាក់ទង