**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ភាពបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក

កាលពី៣៣ឆ្នាំមុន ប្រទេសចិនបានក្លាយជាសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)ជាផ្លូវការ។ក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ ប្រទេសចិនបានបន្តពង្រីកការបើកចំហ និងរីកចម្រើនបន្តិចម្តងៗពីអ្នកចូលរួមដំបូងក្នុងAPECទៅជាអ្នកដឹកនាំនិងអ្នកជំរុញ។
“ការបើកចំហគឺជាខ្សែបន្ទាត់ជីវិតនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក” លោកXi Jinpingប្រធានរដ្ឋចិនធ្លាប់បានប្រើពាក្យប្រៀបធៀបនេះ ដើម្បីគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកចំហចំពោះកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក។ខ្សែបន្ទាត់ជីវិតគឺជាគន្លឹះក្នុងការធានាការរស់រានមានជីវិតនិងការអភិវឌ្ឍនៃជីវិត នៅពេលដែលត្រូវបានកាត់ផ្ដាច់ នោះជីវិតនឹងត្រូវរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ដូចគ្នានេះដែរ នៅក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ប្រសិនបើការបើកចំហមិនគ្រប់គ្រាន់ ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច វប្បធម៌និងបច្ចេកវិទ្យាក្នុងរវាងប្រទេសនិងប្រទេសនឹងជួបការរារាំង ហើយមូលដ្ឋាននិងកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការក៏នឹងចុះខ្សោយយ៉ាងខ្លាំងផងដែរ។
“បើកចំហ”ជាពាក្យដែលប្រើជាញឹកញាប់ក្នុងសុន្ទរកថារបស់លោកXi Jinpingក្នុងកិច្ចប្រជុំAPECពាក់ព័ន្ធ។នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំAPEC លោក Xi Jinpingបានបង្ហាញយ៉ាងច្បាស់ថា “បទពិសោធន៍នៃការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិកបានប្រាប់យើងថា ការបើកចំហនឹងនាំទៅរកវិបុលភាព ខណៈពេលដែលការបិទជិតនឹងធ្វើឱ្យអន់ថយ” ហើយ “សេដ្ឋកិច្ចរបស់ប្រទេសជាសមាជិកនឹងរីកចម្រើនរួមគ្នាប្រសិនបើកចំហ ក៏នឹងរាំងស្ទះប្រសិនបើបិទជិត”។
ក្នុងនាមជាយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចកម្រិតខ្ពស់បំផុត ទូលំទូលាយបំផុតនិងមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក APECបានប្រកាន់ខ្ជាប់នូវការកសាងសេដ្ឋកិច្ចពិភពលោកដោយបើកចំហចាប់តាំងពីការបង្កើតឡើង។ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់។នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើងជាងបួនដង ហើយមនុស្ស១ប៊ីលាននាក់ត្រូវបានចាកចេញពីភាពក្រីក្រ កម្រិតពន្ធគយជាមធ្យមបានធ្លាក់ចុះពី១៧%ទៅនៅត្រឹម៥% និងអត្រារួមចំណែកដល់សេដ្ឋកិច្ចពិភពលោកបានឈានដល់៧០%។បច្ចុប្បន្ន តំបន់អាស៊ីប៉ាស៊ីហ្វិកបានក្លាយទៅជាតំបន់ដែលមានភាពរស់រវើកនិងសក្តានុពលបំផុតនៅក្នុងពិភពលោក។
ការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិកពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋសមាជិកនីមួយៗ។លោកXi Jinpingបានគូសបញ្ជាក់ថា “ប្រទេសចិនគឺជាសមាជិកមួយក្នុងគ្រួសារអាស៊ីប៉ាស៊ីហ្វិក។ការអភិវឌ្ឍរបស់ចិនបានចាប់ផ្តើមនៅអាស៊ីប៉ាស៊ីហ្វិក ទទួលបានផលប្រយោជន៍ពីអាស៊ីប៉ាស៊ីហ្វិក ហើយនឹងបន្តឈរលើមូលដ្ឋាននៅអាស៊ីប៉ាស៊ីហ្វិក និងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិក។”
ឆ្នាំ២០២២ ទំហំនាំចេញនាំចូលសរុបរវាងប្រទេសចិននិងប្រទេសជាសមាជិកAPEC គឺ៣.៧៣៩០៨ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង៥៩.៧%នៃទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិន។ការវិនិយោគរបស់អង្គភាពសេដ្ឋកិច្ចAPECនៅចិនមានចំនួន៨៦.៦%នៃការវិនិយោគនៅបរទេសសរុបរបស់ប្រទេសចិនប ហើយ៧៣.៣%នៃការវិនិយោគបរទេសរបស់ប្រទេសចិនបានហូរទៅកាន់អង្គភាពសដ្ឋកិច្ចAPEC។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនដល់ប្រទេសចិន ទន្ទឹមនឹងនោះ ប្រទេសចិនក៏បានប្រើប្រាស់ការបើកចំហររបស់ខ្លួន ដើម្បីជំរុញការបើកទូលាយក្នុងតំបន់ និងជំរុញការតភ្ជាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
«របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៣»បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកភាគច្រើនដោយសារតែប្រទេសចិន ដែលបានរួមចំណែក៦៤.២%%ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ប្រទេសចិនបានរួម
ចំណែក៣៧.៦%នៃកំណើនពាណិជ្ជកម្មទំនិញនិង៤៤.៦%នៃកំណើនពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ជំហាននៃការបើកចំហរបស់ប្រទេសចិនមិនដែលឈប់ឡើយ។ចាប់ពីការរៀបចំពិព័រណ៍នាំចេញអន្តរជាតិចិនជាប់ៗគ្នា រហូតដល់ពន្លឿនការកសាងប្រព័ន្ធគោលនយោបាយ “1+N”ពីការនាំមុខក្នុងការអនុម័ត«កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»រហូតដល់ការស្នើសុំចូលរួម«កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពសម្រាប់ទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក»និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ប្រទេសចិនប្រកាន់ខ្ជាប់លើ “ការកាន់ដៃ”និង “ការធ្វើសមាហរណកម្ម” ជាមួយនឹងសកម្មភាពជាក់ស្តែងដែលធ្វើឱ្យផ្ទៃទ្រនាប់នៃ “ភាពបើកចំហ”នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែមានភាពអស្ចារ្យ។
ប្រវត្តិសាស្ត្រនិងការពិតបានបង្ហាញថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនមែនជាល្បែងអុកភូមិសាស្ត្រនយោបាយទេ ប៉ុន្តែជាតំបន់ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការបើកចំហ។ដូចដែលលោកXi Jinpingបានប្រៀបធៀបដោយប្រើពាក្យថា “កប៉ាល់”ម្តងហើយម្តងទៀត ប្រទេសចិននឹងតែងតែឈរជាមួយសមាជិកទាំងអស់នៅក្នុងទូកតែមួយតាមរយៈការរួមសុខរួមទុក្ខ ហើយរួមគ្នាជំរុញកប៉ាល់អាស៊ីប៉ាស៊ីហ្វិកឱ្យធ្វើដំណើរប្រកបដោយស្ថិរភាពនិងឆ្ពោះទៅអនាគតដ៏រុងរឿង៕

អត្ថបទដែលជាប់ទាក់ទង