**យន្តហោះដឹក​អ្នកដំណើរ ក្រុមហ៊ុន American Airlines ១គ្រឿង បានឆាបឆេះ បន្ទាប់ពីចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Denver**ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា បញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់អាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ**អតីតប្រធានាធិបតីហ្វីលីពីន គំរាមឧត្តមសេនីយ៍ម្នាក់ថា «អ្នកត្រូវតែសម្លាប់ខ្ញុំ ដើម្បីនាំខ្ញុំទៅកាន់ទីក្រុងឡាអេ»**លោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន**លោក ត្រាំ ប្រាប់អគ្គលេខាធិការ NATO ថា ការគ្រប់គ្រងលើដែនដី Greenland ដោយអាមេរិក ជារឿងចាំបាច់ ដើម្បីពង្រឹងសន្តិសុខអន្តរជាតិ**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង អំពាវនាវគោរព និងទទួលយកការសម្រេចចិត្ត មុនការសម្រេចរបស់តុលាការធម្មនុញ្ញ លើការចោទប្រកាន់លោក យូន ស៊ុកយ៉ុល**វិមានក្រឹមឡាំង៖ បទឈប់បាញ់ ៣០ថ្ងៃនៅអ៊ុយក្រែន តាមសំណើរបស់អាមេរិក នឹងមិនផ្តល់ប្រយោជន៍ដល់រុស្ស៊ីទេ ផ្ទុយទៅវិញផ្តល់ឱកាសឲ្យអ៊ុយក្រែនរៀបចំកម្លាំងឡើងវិញ**រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ថាការ​ចរចា​ជាមួយ​អាមេរិក​អាច​នឹង​កើតឡើង​បាន លុះត្រាតែ​ភាគី​ទាំងពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ស្មើភាព​គ្នា**អតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅតុលាការ ICC**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សានៅចិន ចំនួន ៧៨ កន្លែង**បទវិភាគ៖ស្តាប់សំឡេងយុគសម័យដ៏ខ្លាំងរបស់ចិនក្នុងការធ្វើបរិវត្តកម្មភាពបៃតងនិងកាបូនទាបតាមរយៈទិន្នន័យប្រហែល ៣ ភាគរយ**បទវិភាគ៖ពាក្យពេញនិយមនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្ហាញពីភាពរស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន**ឯកឧត្តម ខូយ រីដា គាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធនាការនានាដែលដាក់ចេញដោយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់អនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់**ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបានកុំព្យូទ័រ ២០០គ្រឿង ពីក្រសួងប្រៃសណីយ៍ ដើម្បីអនុវត្តការងារឌីជីថល**រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ ៤គ្រួសារ នៅឃុំព្នៅទី២**អឺរ៉ុបប្រឆាំងនឹងពន្ធថ្មីរបស់សហរដ្ឋអាមេរិក**អភិបាលខេត្តព្រះវិហារ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៧៨៥បណ្ណ ស្មើនឹង៥០៤គ្រួសារ**រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ការគាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC)

និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន


“ស្គាល់គ្នាមិនគិតឆ្ងាយជិត ទោះរាប់ម៉ឺនយោជន៍ក៏នៅតែជាមិត្ត” លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ឃ្លាដ៏ល្បីចេញពីកំណាព្យរជ្ជកាលថាង ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិននិងបណ្ដាប្រទេសអាមេរិកឡាទីននិងការាបៀន ។
តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋមក លោកបានធ្វើទស្សនកិច្ចទៅប្រទេសចំនួន ១១ នៅអាមេរិកឡាទីន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទាំងនេះ លោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសនានា ធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទស្សនាភូមិជនបទតំបន់នោះ ភ្លក់កាហ្វេកូស្តារីកា និងទទួលបាននូវអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដែលមានឈ្មោះរបស់លោកនៅលើនោះ ដោយបន្សល់ទុកនូវប្រវត្តិការទូតដ៏ល្អប្រពៃ។
លោក Xi Jinping បានពិពណ៌នាអំពីមិត្តភាពរវាងប្រជាជនចិននិងអាមេរិកឡាទីនបែបនេះថា ចិននិងអាមេរិកឡាទីននៅឆ្ងាយពីគ្នា ប៉ុន្តែប្រជាជននៃភាគីទាំងសងខាងមានភាពស្និទ្ធស្នាលពីធម្មជាតិ ។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកបានចេញដំណើរម្តងទៀតដោយឆ្លងកាត់មហាសមុទ្រ ហើយឆ្ពោះទៅកាន់បណ្ដាប្រទេសអាមេរិកឡាទីន ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូនិងប្រេស៊ីលលើកនេះនឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការជំរុញផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីននិងរួមគ្នាកសាងសហគមន៍រួមវាសនាវាងចិននិងអាមេរិកឡាទីន ។
លោក Xi Jinping បានហៅប៉េរូថាជាប្រទេសជិតខាងរបស់ចិននៅត្រើយម្ខាងប៉ាស៊ីហ្វិក ។ កំពង់ផែ Chancay ដែលជាគម្រោងសាងសង់កិច្ចសហប្រតិបត្តិការចិន-ប៉េរូដែលនឹងបើកដំណើរការក្នុងខែវិច្ឆិកានេះ នឹងធ្វើឱ្យ “អ្នកជិតខាង” ដែលឆ្លងមហាសមុទ្រមួយគូនេះ កាន់តែជិតស្និទ្ធ។
កំពង់ផែ Chancay ស្ថិតនៅឈូងសមុទ្រ Chancay មានចម្ងាយប្រហែល ៧៨ គីឡូម៉ែត្រភាគខាងជើងពីទីក្រុង Lima រដ្ឋធានីនៃប្រទេសប៉េរូ និងវាជាកំពង់ផែទឹកជ្រៅធម្មជាតិ ។ នៅពេលសាងសង់រួចរាល់ កំពង់ផែ Chancay នឹងក្លាយជាកំពង់ផែច្រកទ្វារដ៏សំខាន់របស់ប្រទេសប៉េរូនិងជាមជ្ឈមណ្ឌលដ៏សំខាន់ដែលឆ្ពោះទៅដល់ប៉ាស៊ីហ្វិកខាងត្បូង ដែលមានសមត្ថភាពទទួលនិងដឹកជញ្ជូនទំនិញពីប្រទេសឈីលី កូឡុំប៊ី ប្រេស៊ីលនិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ។ បន្ទាប់ពីមានកំពង់ផែនេះ ពេលវេលាដឹកជញ្ជូនពីអាមេរិកខាងត្បូងទៅកាន់អាស៊ីនឹងកាត់បន្ថយពី ៤៥ ថ្ងៃមកត្រឹម ២៣ ថ្ងៃ។
ឈ្មោះនៃទីក្រុងកំពង់ផែពីរគឺ Chancay និង Shanghai មានការបញ្ចេញសំឡេងស្រដៀងក្នុងភាសាអេស្ប៉ាញ ប្រជាជនប៉េរូកាន់តែច្រើនឡើងៗសង្ឃឹមថា Chancay អាចអភិវឌ្ឍទៅជា “Shanghai” របស់ប្រទេសប៉េរូ។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិននិងអាមេរិកឡាទីនបានក្លាយជាដៃគូដ៏សំខាន់ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើគំនិតខ្សែក្រវ៉ាត់និងផ្លូវជាមួយប្រទេសចំនួន ២២ នៅអាមេរិកឡាទីន និងការាបៀន។
ក្នុងឆ្នាំ ២០១៤ លោក Xi Jinping បានដកស្រង់សុភាសិតប្រេស៊ីលនៅក្នុងសុន្ទរកថារបស់គាត់នៅសភាប្រេស៊ីលដែលថា “មិត្តភាពគឺដូចជាស្រាទំពាំងបាយជូរ ទុកកាន់តែយូរកាន់តែល្អ ដើម្បីពិពណ៌នាអំពីមិត្តភាពប្រពៃណីរវាងចិននិងអាមេរិកឡាទីន។ នោះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping នៅប្រទេសប្រេស៊ីល បន្ទាប់ពីឡើងកាន់តំណែងជាប្រធានរដ្ឋចិន៕

អត្ថបទដែលជាប់ទាក់ទង