**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

បទវិភាគ៖តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាក្តារអុកសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយទេ តែគឺជាគោលដៅដ៏ពេញនិយមសម្រាប់កិច្ចសហប្រតិបត្តិការនិងការបើកទូលាយ

ប៉ុន្មានថ្ងៃកន្លងមក ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នាផ្តោតសំខាន់លើកំពង់ផែ Chancay របស់ប្រទេសប៉េរូ ។ កំពង់ផែដែលវិនិយោគនិងសាងសង់ដោយសហគ្រាសចិននេះជិតនឹងដាក់ឱ្យដំណើរការជាផ្លូវការ ។ ដល់ពេលនោះ ពេលវេលាដឹកជញ្ជូនទំនិញដែលនាំចេញពីទ្វីបអាមេរិកខាងត្បូងទៅកាន់ទ្វីបអាស៊ីត្រូវបានរំពឹងថា នឹងបង្រួញខ្លីជិត ៣០ ភាគរយ ហេតុនេះហើយ ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃត្រើយទាំងសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វីកនឹងទទួលបានកម្លាំងចលករថ្មី ។
នៅក្នុងសប្តាហ៍នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយក៏នឹងត្រូវបានប្រារព្ធធ្វើនៅប្រទេសប៉េរូផងដែរ គឺ កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ៣១ ដោយមានវត្តមានចូលរួមពីសំណាក់លោកប្រធានរដ្ឋចិន Xi Jinping ។ ឥស្សរជនមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មដែលមកពីអង្គភាពសេដ្ឋកិច្ចចំនួន ២១ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងពិគ្រោះពិភាក្សាជាសំខាន់អំពីបញ្ហាដូចជា ការបង្កើនពាណិជ្ជកម្មបែបបើកទូលាយ សេរីនិងប្រកបដោយភាពបរិយាប័ន្នព្រមទាំងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងការជំរុញការធ្វើបរិវត្តកម្មថាមពលសកលជាដើម ។ បណ្តាភាគីនានារំពឹងថា កិច្ចប្រជុំកំពូលលើកនេះនឹងបញ្ចេញនូវជំនឿចិត្តរបស់បណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបែបបើកទូលាយនិងលើកកម្ពស់ការព្យាករណ៍ចំពោះការអភិវឌ្ឍសកល ។
ក្នុងរយៈពេលជាយូរកន្លងមក តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាយុថ្កាសម្រាប់លំនឹងការអភិវឌ្ឍសកល ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានចំនួនប្រជាជន ១ ភាគ ៣ នៃពិភពលោកទាំងមូល មានទំហំសេដ្ឋកិច្ចសរុបលើសពី ៦០ ភាគរយនៃពិភពលោកនិងទំហំសរុបខាងពាណិជ្ជកម្មជិតពាក់កណ្តាលនៃទូទាំងពិភពលោក ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកល ។ តាមការប៉ាន់ប្រមាណនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានឱ្យដឹងថា អត្រាកំណើននៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំនេះត្រូវបានរំពឹងថា នឹងឡើងដល់ ៤,២ ភាគរយ ។
ហេតុអ្វីបានជាការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកអាចនាំមុខគេនៅទូទាំងពិភពលោក ? នេះគឺអាស្រ័យដោយការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាយូរណាស់មកហើយផង ហើយក៏មានភាពស្អិតល្មួតមិនអាចឃ្លាតពីគ្នាជាមួយការរួមចំណែករបស់អង្គការ APEC ផងដែរ ។ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ៣៥ ឆ្នាំមក អង្គការ APEC បាននិងកំពុងប្រកាន់ខ្ជាប់ជានិច្ចនូវបំណងដើមរបស់ខ្លួនស្តីពីការបើកចំហ បរិយាបន្ន ការអភិវឌ្ឍរួមនិងស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើដើម្បីជំរុញសេរីភាពនិងភាពងាយស្រួលខាងវិនិយោគនិងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសនិងសេដ្ឋកិច្ច ក៏ដូចជាបន្តលើកកម្ពស់កម្រិតនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ តាមទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ កម្រិតពន្ធគយគិតជាមធ្យមក្នុងតំបន់នេះបានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាងបួនដង អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចសកលមានចំនួនដល់ទៅ ៧០ ភាគរយ ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយអង្គការ APEC ជាប់រហូតមកដែលបានក្លាយជាប្រភពកម្លាំងចលករនិងជាម៉ាស៊ីនជំរុញនៃកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនៃអង្គភាពសេដ្ឋកិច្ចចំនួន ១៣ ក្នុងអង្គការ APEC ដែលមានអត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកចំនួន ៦៤,២ ភាគរយ ហើយបានជំរុញកំណើនពាណិជ្ជកម្មទំនិញចំនួន ៣៧,៦ ភាគរយនិងកំណើនពាណិជ្ជកម្មសេវាកម្មក្នុងតំបន់ចំនួន ៤៤,៦ ភាគរយ ។ ពីការផ្តួចផ្តើមឱ្យបង្កើនការតភ្ជាប់គ្នាក្នុងតំបន់ដល់ការសង្កត់ធ្ងន់ពីការច្នៃប្រឌិតថ្មី ការបើកទូលាយនិងការអភិវឌ្ឍបៃតង គំនិតផ្តួចផ្តើមមួយចំនួនរបស់ចិនក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC គឺ ស៊ីសង្វាក់គ្នាជាមួយចរន្តអភិវឌ្ឍន៍នៃតំបន់នេះដែលទទួលបានការទទួលស្គាល់និងការគាំទ្រយ៉ាងទូលំទូលាយ លើសពីនេះទៅទៀត ប្រទេសចិនបាននិងកំពុងជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំ រួមគ្នាលើកកម្ពស់លំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរីជាមួយអាស៊ាននិងស្នើសុំចូលរួម«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»(CPTPP)និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ។ល។ សកម្មភាពទាំងនេះបានបង្កើតឱកាសដ៏ធំធេងសម្រាប់ការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបានរឹតបន្តឹងចំណងសហប្រតិបត្តិការរវាងបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមមួយកម្រិតទៀត ។
ការប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការគឺជាបទពិសោធន៍ដ៏ជោគជ័យរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ហើយក៏គួរក្លាយជាគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលអនាគតផងដែរ ។ ស្ថានការណ៍ពិភពលោកមានភាពកាន់តែស្មុគស្មាញនិងតានតឹង អង្គភាពសេដ្ឋកិច្ចនានានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏គួរកាន់តែផ្តោតសំខាន់លើផលប្រយោជន៍រួម គាំទ្រពាណិជ្ជកម្មសេរីនិងការវិនិយោគ ប្រឆាំងការគាំពារនិយម អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវចក្ខុវិស័យ Putrajaya ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់អាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពស្វិតស្វាញនិងសន្តិភាព ក៏ដូចជាបង្កើត” ៣០ ឆ្នាំមាស”ថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ៕

អត្ថបទដែលជាប់ទាក់ទង