**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

កឋិនទានសាមគ្គី វត្តថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទទួលបានថវិកាចំនួន ៣ម៉ឺនដុល្លារ ប្រគេនដល់ព្រះភិក្ខុសង្ឃ

ភ្នំពេញ៖ ថវិកាចំនួន ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ប្រាក់ខ្មែរចំនួនជាង ៧លានរៀល ដែលត្រូវបានប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងអង្គការធម្មទានសាមគ្គីដែលផ្ដួចផ្ដើមឡើង ដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមជាមួយលោកជំទាវ កែ សួនសុភី សសុខា លោកកែ សួនសុភាព និងលោកស្រីព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែអង្គកឋិនទានទៅវត្តប្រគេនដល់ព្រះអង្គដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តគិរីរុក្ខារាមថ្មរមៀល នៃឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

ព្រះខេមញានរ៉េន ស៊ីណាត ព្រះរាជាខណៈកិត្តិយស និងជាព្រះគ្រូចៅអធិការវត្តថ្មរមៀល ព្រះអង្គបានមានសង្ឃដីការ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម និងលោកជំទាវអស់លោកលោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា បង្កើតបានជាអង្គ កឋិនទាន សាមគ្គីនេះឡើងដែលជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីយូរលង់ណាស់មក។

ព្រះខេមញាណ រ៉េន ស៊ីណាត ព្រះអង្គបានបន្តថា រាល់បច្ច័យ ដែលទទួលបាន ពី អង្គកឋិនទាននៅឆ្នាំ២០២៤នេះ ព្រះអង្គនឹងតម្កល់ទុក និងត្រៀមកសាងនូវសមិទ្ធផលផ្សេងៗ ជាបន្តទៀត ម្យ៉ាងទៀតក៏ដូចជាទុកសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងសិក្សារៀនសូត្រ។

ព្រះអង្គបានបញ្ជាក់ផងដែរថា បុណ្យកឋិនទាន បានប្រារព្ធធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗ រួមមានដេីម្បីបង្កើននូវសាមគ្គីភាព រវាងបុគ្គលគ្រួសារនិងសង្គមជាតិ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យមាន ភាពរីកចម្រើនរុងរឿងគង់វង្សស្ថិតស្ថេរ យូរអង្វែងដើម្បីផ្តល់នូវកម្លាំងកាយចិត្ត ដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាបន្តរ អាយុព្រះពុទ្ធសាសនា ដើម្បីបានថ្វាយនូវឧបការៈជួយទំនុកបម្រុងព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឲ្យកើតនូវសេចក្ដីប្រមាថចំពោះមហាកុសលរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង