**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត

រដ្ឋមន្ត្រីសុខាភិបាល៖ គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ ក្នុងការកើតមាននិភ័យផ្សេងៗ ជាយថាហេតុណាមួយ

ភ្នំពេញ៖ ឯកឧត្ដម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំឭកដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល មានភារកិច្ចប្រចាំការតាមទីតាំង«ជម្រកតង់សុខភាព» គ្រប់បណ្តាគោលដៅ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីជួយសង្គ្រោះពលរដ្ឋក្នុងករណីកើតមានឡើងនូវហានិភ័យផ្សេងៗ ជាយថាហេតុណាមួយ។

ក្នុងឱកាសចុះពិនិត្យទីតាំង ជម្រកតង់ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវពិនិត្យរៀបចំសម្ភារបរិក្ខារពេទ្យ ឱសថសាវ័ន្ត និងប្រអប់សង្រ្គោះបឋមឱ្យបានត្រឹមត្រូវ ជាពិសេសក្រុមគ្រូពេទ្យចល័ត ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារសុខភាព ដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលដើរកម្សាន្ត។

បន្ថែមលើនោះឯកឧត្ដមថា ក្រុមគ្រូពេទ្យទាំងអស់ ដែលប្រចាំការនៅតាមជម្រកតង់នីមួយៗ ត្រូវពិនិត្យនូវឱសថត្រៀមបម្រុង ហើយត្រូវប្រាកដថាមានគ្រប់ចំនួនកំណត់ ឬត្រូវរៀបចំឱ្យបានលើសផែនការដែលបានគ្រោងទុក ចៀសវាងក្នុងករណីផ្គត់ផ្គង់ឱសថមិនគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ លោក ក៏បានឆ្លៀតចុះសួរសុខទុក្ខ ផ្ញើការនឹករលឹក និងណែនាំដល់បងប្អូនកីឡាករ-កីឡាការិនីចំណុះទូកទាំងអស់ ត្រូវហូបស្អាត អនាម័យ កុំហូបអាហារដែលមិនឆ្អិនល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺឆ្លងនានា ដូចជាជំងឺអេដស៍ កាមរោគ ជាដើម។ល។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន៦០៧នាក់ ក្នុង១ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅចំនួន៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន១៥កន្លែង ផ្តល់សេវា២៤ម៉ោងលើ២៤ម៉ោង។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន២២គ្រឿងបន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត នាពេលព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង