លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែប៊ី។
គម្រោងជួសជុលអគារស្ថានតំណាងកម្ពុជានៅបរទេសទាំងពីរ ដើម្បីដាក់ឱ្យដំណើការឡើងវិញក្នុងពេលខាងមុខនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអនុវត្តគោលនយោបាយ «រក្សាមិត្តចាស់ បង្កើនមិត្តថ្មី» សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម ជាមួយប្រទេសជាមិត្ត។