លោក កើត ឆែ៖ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពោលគឺថ្ងៃទី១៤ វិច្ឆិកា នៅរាជធានីភ្នំពេញមានភ្ញៀវទេសចរអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាកម្សាន្ត ប្រមាណ ១លាន ១សែននាក់ ។
លោកអភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន HOT News Asia នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ថ្ងៃទី១ នៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤៖
-ទេសចរជាតិ៖ ១,១០០,០០០នាក់
– ទេសចរបរទេស ៖៩,០០០នាក់
– ទេសចរសរុប៖ ១,១០៩,០០០នាក់ ។
លោក កើត ឆែ បន្ថែមថា សម្រាបគោលដៅទេសចរណ៍រួមមាន៖ ខណ្ឌដូនពេញ ជ្រោយចង្វារ ឬស្សីកែវ ចំការមន និងខណ្ឌច្បារអំពៅ ៕