**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី

ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបា លខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ នា ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចន្លោះម៉ោង ០០ ទៅម៉ោង ០១ រំលងអាធ្រាតចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចតាព្រាប (ក្នុងបឹងព្រៃរនាមក្រោម) ស្ថិតក្នុងភូមិរំចេក ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កម្លាំងនគរបាលផែនការ ងារនគរបាលព្រហ្មទ័ណ្ឌ មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែន រួមជា មួយ សមត្ថកិច្ចនគរ បាលស្រុកមោងឫស្សី ក្នុងនោះមានលោកវរៈសេ នី យ៍ ឯក ស គឹមឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកមោងប្ញស្សី ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃតូច និងប៉ុស្តិ៍នគរបាលរដ្ឋបាល កកោះ បានចុះស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣ នាក់មកកាន់អធិការដ្ឋានក្នុងនោះគឺ៖

១-ឈ្មោះ សែ សុង ភេទប្រុស អាយុ ៣០ ឆ្នាំ (សមគំនិត)
២-ឈ្មោះ សែ សាន ភេទប្រុស អាយុ ២៦ ឆ្នាំ (ជនដៃដល់)
៣-ឈ្មោះ សែ រតនា ហៅ វ័ត ភេទប្រុស អាយុ ២៤ ឆ្នាំ (ជនដៃដល់) អ្នកទាំងបីជាបងប្អូនបង្កើត រស់នៅភូមិទួលព្រំុ២ ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖
– កាំបិតខ្វែ ០១ដើម
-កាំបិតកៃច្នៃ ០១ដើម

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយសារ ភាពថា ៖ ពួកគេពិតជារួមគ្នាវ៉ៃដោយដៃ និងកាប់ទៅលើជនរងគ្រោះឈ្មោះ មុំ អេង ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅចំណុចបាសឹង្ហ ស្ថិតក្នុងភូមិថ្មី ឃុំព្រៃតូច ស្រុកមិងប្ញស្សី ខេត្តបាត់ដំបង បណ្តាលអោយស្លាប់នៅលើទូកស្មាច់ ខណៈជនរងគ្រោះទៅលើកខ្យងចំណុចកើតហេតុ។

បច្ចុប្បន្នផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង